UN បារម្ភខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅហ្កាហ្សា ទោះមានបទឈប់បាញ់

2025/11/21 10:49:16 pm        55

អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែវិច្ឆិកា) បានបង្ហាញនូវក្ដីបារម្ភយ៉ាងខ្លាំងរបស់ខ្លួន ចំពោះការវាយប្រហារតាមអាកាសចុងក្រោយបង្អស់របស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប ដែលបានសម្លាប់ជនស៊ីវិលជាច្រើននាក់ ក្នុងនោះរួមមានទាំងកុមារផងដែរ បើទោះបីជាបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ត្រូវបានចុះហត្ថលេខាឲ្យចូលជាធរមាន កាលពីថ្ងៃទី១០ ខែតុលាក៏ដោយ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថា៖ «ពាក់ព័ន្ធនឹងតំបន់ហ្កាហ្សាវិញ ខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាថា យើងមានក្ដីបារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលយើងបានឃើញ ដោយជនស៊ីវិលត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត និងរងរបួស ក្នុងនោះរួមមានទាំងកុមារផងដែរ កាលពីម្សិលមិញ (ទី១៩ ខែវិច្ឆិកា)»។

អមដោយការកត់សម្គាល់ថា «នេះគឺជាការរំលឹកយ៉ាងជាក់ច្បាស់ អំពីថា តើភាពផុយស្រួយនៃបទឈប់បាញ់ គឺយ៉ាងដូចម្ដេចនោះ» លោក Dujarric បានបញ្ជាក់ថា «អ្វីដែលយើងត្រូវការនោះ គឺគ្រប់គ្នាត្រូវធ្វើយ៉ាងណាធានាឲ្យបានថា បទឈប់បាញ់នៅតែត្រូវបានអនុវត្ត និងបន្តអនុវត្ត»។ ហើយលោកបានសង្កត់ធ្ងន់ថា៖ «ជនស៊ីវិលត្រូវតែត្រូវបានការពារ និងចៀសផុតពីគ្រោះថ្នាក់»។

គួរបញ្ជាក់ថា បើយោងតាមក្រសួងសុខាភិបាល នៅតំបន់ហ្កាហ្សា បានឲ្យដឹងថា កាលពីថ្ងៃពុធ កងទ័ពរបស់ប្រទេសអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ២៥នាក់ និងធ្វើឲ្យរបួសយ៉ាងហោចណាស់ ៧៧នាក់ អំឡុងក្នុងការវាយប្រហារជាបន្តបន្ទាប់លើតំបន់ជាច្រើន ដែលអ៊ីស្រាអែលបានដកចេញនៅមុននេះ ជាអ្វីដែលអាជ្ញាធរប៉ាឡេស្ទីន បានចាត់ទុកថា ជាការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។

ទិន្នន័យពីភាគីប៉ាឡេស្ទីននានា ក្រុមសិទ្ធិមនុស្ស និងស្ថាប័នរដ្ឋាភិបាល បង្ហាញថា អ៊ីស្រាអែល បានធ្វើការរំលោភបទឈប់បាញ់រាប់សិបដង ចាប់តាំងពីកិច្ចព្រមព្រៀងចូលជាធរមាន កាលពីថ្ងៃទី១០ ខែតុលា។ ហើយបើយោងតាមសេចក្តីថ្លែងការណ៍ កាលពីថ្ងៃពុធ ដោយក្រសួងសុខាភិបាលរបស់តំបន់ហ្កាហ្សា បានឲ្យដឹងថា អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ២៨០នាក់ និងបង្កឲ្យមានរបួស ៦៧២នាក់ ចាប់តាំងពីថ្ងៃទី១១ ខែតុលាមក៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        29
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        38
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm