ការផ្ទុះ ក្នុងរោងចក្រផលិតកាវ នៅភាគខាងកើតប៉ាគីស្ថាន បណ្ដាលឲ្យកម្មករយ៉ាងតិច ១៥នាក់ស្លាប់

2025/11/22 12:38:57 am        79

នគរបាល បានប្រាប់ឲ្យដឹងថា ឡចំហាយ ក្នុងរោងចក្រផលិតកាវមួយកន្លែង នៅភាគខាងកើតនៃប្រទេសប៉ាគីស្ថាន បានផ្ទុះ នៅថ្ងៃសុក្រ (ទី២១ ខែវិច្ឆិកា) នេះ ដោយបានបណ្ដាលឲ្យកម្មករយ៉ាងតិច ១៥នាក់ស្លាប់ និង ៧នាក់ផ្សេងទៀតរងរបួស។

អ្នកគ្រប់គ្រងតំបន់ លោក Raja Jahangir បាននិយាយថា ការផ្ទុះនេះបានកើតឡើងនៅរោងចក្រឧស្សាហកម្ម ក្នុងទីក្រុង Faisalabad របស់ខេត្ត Punjab។ លោកបានបញ្ជាក់ទៀតថា មូលហេតុនៃការផ្ទុះនេះ មិនទាន់ដឹងច្បាស់នៅឡើយទេ ហើយកំពុងស្ថិតក្រោមការស៊ើបអង្កេត។

លោក Jahangir បាននិយាយថា ការផ្ទុះនេះបានធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគាររោងចក្រ និងបានធ្វើឲ្យមានការភ័យស្លន់ស្លោពេញតំបន់នោះ។ ហើយលោកបានឲ្យដឹងបន្ថែមថា រោងចក្រក៏ត្រូវបានអគ្គិភ័យឆាបឆេះភ្លាមៗ បន្ទាប់ពីមានការផ្ទុះនោះ។

គួរបញ្ជាក់ថា ស្តង់ដារសុវត្ថិភាពមិនសូវល្អ គឺជាមូលហេតុនៃគ្រោះថ្នាក់ឧស្សាហកម្ម និងអគ្គិភ័យឆាបឆេះរោងចក្រដែលកើតឡើងជាញឹកញាប់នៅក្នុងប្រទេសប៉ាគីស្ថាន។ ក្នុងឆ្នាំ២០២៤ កម្មកររាប់សិបនាក់ បានរងរបួស ក្នុងអំឡុងពេលមានការផ្ទុះឡចំហាយស្រដៀងគ្នានេះ នៅរោងម៉ាស៊ីនវាយនភ័ណ្ឌ ក្នុងទីក្រុង Faisalabad។ ហើយកាលពីសប្តាហ៍មុនផងដែរ ការផ្ទុះនៅរោងចក្រផាវមួយកន្លែង ក្នុងទីក្រុងកំពង់ផែ Karachi របស់ប្រទេសប៉ាគីស្ថាននេះ បានបណ្ដាលឲ្យមនុស្ស ៤នាក់បាត់បង់ជីវិត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        122
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        161
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm