នាយករដ្ឋមន្ត្រីជប៉ុន ច្រានចោលការទាមទាររបស់ចិនឲ្យដកការកត់សម្គាល់ ពាក់ព័ន្ធនឹងកោះតៃវ៉ាន់

2025/11/22 02:25:02 am        118

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានច្រានចោលការទាមទារពីប្រទេសចិន ដើម្បីឲ្យដកការអត្ថាធិប្បាយថ្មីៗរបស់លោកស្រី អំពីកោះតៃវ៉ាន់ ដោយបានបញ្ជាក់ថា មិនមានការផ្លាស់ប្តូរនោះឡើយ ចំពោះគោលជំហររបស់ទីក្រុងតូក្យូ អំពីរបៀបដែលខ្លួននឹងឆ្លើយតបទៅនឹងវិបត្តិសន្តិសុខដ៏សំខាន់ ក្នុងតំបន់។

ថ្មីៗនេះ លោកស្រី Takaichi បានក្លាយជាមេដឹកនាំជប៉ុនក្នុងតំណែងដំបូងគេ អស់រយៈពេលជាច្រើនទស្សវត្សរ៍ដែលបានភ្ជាប់ជាសាធារណៈនូវវិបត្តិច្រកសមុទ្រតៃវ៉ាន់ ជាមួយនឹងលទ្ធភាពនៃការដាក់ពង្រាយកងទ័ពជប៉ុន ដោយជំរុញឲ្យមានការឆ្លើយតបយ៉ាងខឹងសម្បា និងការសងសឹកផ្នែកសេដ្ឋកិច្ចពីទីក្រុងប៉េកាំង។

ចាប់តាំងពីពេលនោះមក លោកស្រីបានដាក់កំហិតខ្លួនឯង ចំពោះគោលជំហរមិនច្បាស់លាស់ ដែលត្រូវបានលើកឡើងម្ដងហើយម្ដងទៀតដោយបណ្ដានាយករដ្ឋមន្ត្រីជប៉ុនមុនៗ ហើយអំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាននាថ្ងៃសុក្រ (ទី២១ ខែវិច្ឆិកា) នេះ មុនចាកចេញទៅចូលរួមកិច្ចប្រជុំនៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង២០ (G20) នៅអាហ្វ្រិកខាងត្បូង លោកស្រីបានបញ្ជាក់ឡើងវិញនូវគោលជំហរនោះ។

នៅពេលត្រូវបានសួរថា តើលោកស្រីមានគម្រោងដកការអត្ថាធិប្បាយដែលធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បាដែរ ឬអត់នោះ លោកស្រីបានឆ្លើយតបថា៖ «ទាក់ទងនឹងស្ថានភាពគំរាមកំហែងដល់អត្ថិភាពរបស់ប្រទេសជប៉ុន រដ្ឋាភិបាលនឹងធ្វើការវិនិច្ឆយគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើព័ត៌មានដែលមានទាំងអស់ ដោយពិចារណាពីកាលៈទេសៈជាក់លាក់នៃស្ថានភាពជាក់ស្តែងនីមួយៗ នៅពេលវាកើតមានឡើង»។

លោកស្រីបានបន្ថែមថា៖ «ខ្ញុំខ្លួនឯងផ្ទាល់បានបញ្ជាក់គោលជំហរនេះម្តងហើយម្តងទៀត ក្នុងការឆ្លើយតបរបស់ខ្ញុំ។ គោលជំហររបស់រដ្ឋាភិបាល នៅតែផ្លាស់ប្ដូរឡើយ»។

គួរបញ្ជាក់ថា ជម្លោះជាមួយចិន បានក្លាយជាបញ្ហាប្រឈមផ្នែកការទូតធំដំបូងរបស់លោកស្រី Takaichi ចាប់តាំងពីលោកស្រីបានក្លាយជាមេដឹកនាំជាតិ ក្នុងខែតុលា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        66
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        57
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm