រាជរដ្ឋាភិបាលកម្ពុជា បានបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីធ្វើយ៉ាងណាឲ្យថៃ ដោះលែងទាហានខ្មែរ១៨នាក់ មកកម្ពុជាវិញ

2025/11/22 10:08:51 am        97

ក្រសួងការពារជាតិកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ដោយ ឥតឈប់ឈរដើម្បីធ្វើយ៉ាងណាឲ្យភាគីថៃ ធ្វើការដោះលែងទាហានកម្ពុជា១៨នាក់ មកកម្ពុជាវិញប្រកប ដោយសុវត្ថិភាព និងស្របទៅតាមមនុស្សធម៌អន្តរជាតិ ខណៈមកដល់ថ្ងៃនេះ គឺមានរយៈពេល១១៦ថ្ងៃហើយក្រោយថៃចាប់ពួកគេទៅដោយខុសច្បាប់នោះ។

យោងតាមឆាណែលតេលេក្រាម និងផេកហ្វេសបុករបស់ក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ថ្ងៃនេះជាថ្ងៃទី១១៦ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា«រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរដោយបានប្រើប្រាស់គ្រប់មធ្យោបាយ និងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព»។

ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។

ជាមួយគ្នានោះដែរ កម្ពុជាក៏បានរំលឹក និងបានបន្តអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា «ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់» ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព៕

អត្ថបទដែលទាក់ទង

បង្ហាញមុខក្រុមឧក្រិដ្ឋជន០៨នាក់ ពាក់ព័ន្ធករណីក្លែងបន្លំជាកងរាជអាវុធហត្ថ ចាប់បង្ខាំងជនបរទេស ជំរិតទារប្រាក់ជាច្រើនម៉ឺនដុល្លារ
2025/11/22 11:04:47 am        1
សម្ភារៈបរិក្ខាពេទ្យជាច្រើនប្រភេទរបស់សឹង្ហបុរី បានប្រគល់ជូនមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដើម្បីបំរើសេវាព្យាបាលជូនប្រជាជន
2025/11/22 10:33:10 am        1
អគ្គនាយកCMAC៖ អាមេរិក និងអាឡឺម៉ង់ បន្តអនុវត្តន៍គម្រោងគាំទ្រការបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់មីននៅកម្ពុជា
2025/11/22 10:17:17 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បង្ហាញមុខក្រុមឧក្រិដ្ឋជន០៨នាក់ ពាក់ព័ន្ធករណីក្លែងបន្លំជាកងរាជអាវុធហត្ថ ចាប់បង្ខាំងជនបរទេស ជំរិតទារប្រាក់ជាច្រើនម៉ឺនដុល្លារ

2025/11/22 11:04:47 am
​កាកបាទក្រហមនឹងកាត់ការងារចំនួន២.៩០០កន្លែង និងកាត់បន្ថយថវិកា ខណៈប្រទេសជំនួយកាត់បន្ថយការគាំទ្រ
2025/11/22 10:44:35 am
​សម្ភារៈបរិក្ខាពេទ្យជាច្រើនប្រភេទរបស់សឹង្ហបុរី បានប្រគល់ជូនមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដើម្បីបំរើសេវាព្យាបាលជូនប្រជាជន
2025/11/22 10:33:10 am
​បេសកជនG20 ព្រមព្រៀងលើសេចក្តីព្រាងការប្រកាស ទោះបីជាសហរដ្ឋអាមេរិកធ្វើពហិការក៏ដោយ
2025/11/22 10:25:25 am
​អគ្គនាយកCMAC៖ អាមេរិក និងអាឡឺម៉ង់ បន្តអនុវត្តន៍គម្រោងគាំទ្រការបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់មីននៅកម្ពុជា
2025/11/22 10:17:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/21 10:08:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/20 02:59:30 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/21 11:27:09 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am