អាមេរិក ព្រមានក្រុមហ៊ុនអាកាសចរណ៍អំពីគ្រោះថ្នាក់នៅពេលហោះហើរលើប្រទេសវ៉េណេស៊ុយអេឡា

2025/11/22 06:54:12 pm        214

រដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានព្រមានក្រុមហ៊ុនអាកាសចរណ៍ធំៗ អំពី «ស្ថានភាពដែលអាចបង្កឲ្យមានគ្រោះថ្នាក់» នៅពេលហោះហើរលើប្រទេសវ៉េណេស៊ុយអេឡា ហើយបានជំរុញឱ្យក្រុមហ៊ុនទាំងអស់មានការប្រុងប្រយ័ត្ន។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធដែលបានលើកឡើង អំពី «ស្ថានភាពសន្តិសុខកាន់តែអាក្រក់ និងសកម្មភាពយោធាកាន់តែខ្លាំងឡើងនៅក្នុងឬជុំវិញប្រទេសវ៉េណេស៊ុយអេឡា» និងបាននិយាយថា ការគំរាមកំហែង អាចបង្កហានិភ័យដល់យន្តហោះនៅគ្រប់រយៈកម្ពស់ទាំងអស់។ មានការបង្កើនយោធាសហរដ្ឋអាមេរិកយ៉ាងច្រើននៅក្នុងតំបន់នេះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រួមមានទាំងនាវាផ្ទុកយន្តហោះធំបំផុតរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នាវាចម្បាំងយ៉ាងហោចណាស់ប្រាំបីគ្រឿងផ្សេងទៀត និងយន្តហោះ F-35។

រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានទម្លាក់គ្រាប់បែកលើទូកដែលតាមការចោទប្រកាន់ថាដឹកគ្រឿងញៀន ចាកចេញពីឆ្នេរសមុទ្រប្រទេសវេណេស៊ុយអេឡា និងប្រទេសអាមេរិកឡាទីនផ្សេងទៀត។ ជើងហោះហើរត្រង់ដោយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ឬទំនិញរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសវ៉េណេស៊ុយអេឡាត្រូវបានផ្អាកចាប់តាំងពីឆ្នាំ២០១៩ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍អាមេរិកមួយចំនួនហោះហើរលើប្រទេសនេះសម្រាប់ជើងហោះហើរអាមេរិកខាងត្បូង។ ក្រុមហ៊ុនអាកាសចរណ៍ American Airlines (AAL.O) បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនបានបញ្ឈប់ការហោះហើរលើប្រទេសវេណេស៊ុយអេឡាកាលពីក្នុងខែតុលា។ ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines (DAL.N) បាននិយាយថា ក្រុមហ៊ុនបានបញ្ឈប់ការហោះហើរលើប្រទេសវ៉េណេស៊ុយអេឡា «មួយរយៈមកហើយ»។ ក្រុមហ៊ុនអាកាសចរណ៍ United Airlines (UAL.O) ពុំបានធ្វើអត្ថាធិប្បាយភ្លាមៗនោះទេ។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បាននិយាយថា «ប្រទេសវ៉េណេស៊ុយអេឡា បានធ្វើសមយុទ្ធយោធាជាច្រើនលើកច្រើនសារ និងដឹកនាំការចល័តកងកម្លាំងយោធា និងកងកម្លាំងបម្រុងរាប់ពាន់នាក់» ហើយគ្មានចំណុចណាដែលប្រទេសវេណេស៊ុយអេឡាបានបង្ហាញពីបំណងក្នុងការកំណត់គោលដៅលើអាកាសចរណ៍ស៊ីវិលនោះទេ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm