គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ សំណេះសំណាល និងផ្ដល់អំណោយដល់គ្រួសារ និងមានសមាជិកធ្វើកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខ

2025/11/22 09:46:11 pm        286

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌកំបូល រាជធានីភ្នំពេញ ដែលជាខណ្ឌទី១៤ មានប្រជាពលរដ្ឋចំនួន២៨៧ គ្រួសារ និងមានសមាជិកធ្វើកងទ័ពកំពុង​ឈរជើង​ប្រយុទ្ធនៅសមរភូមិមុខ សរុបចំនួន ២៩៦នាក់ ។

ឯកឧត្តម ម៉ប់ សារិន មានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារកងទ័ពនៅសមរភូមិមុខក្នុងការលះបង់ ដើម្បីការពារបូរណៈភាពទឹកដី។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដមប្រធានគណៈប្រចាំការបាននាំយកនូវអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ យកទៅចែកជូនបងប្អូនប្រជាពលរដ្ឋទៅតាមចំនួនសមាជិកគ្រួសារ ដែលបានចូលធ្វើកងទ័ព​ក្នុងម្នាក់ៗថវិកា ៤០ម៉ឺនរៀល អង្ករ ៥០គីឡូក្រាម និងមី ២កេស ។

គួរបញ្ជាក់ដែរថា កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណបក្សកម្ពុជារាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌច្បារអំពៅ ដែលជាខណ្ឌទី១៣ មានចំនួន ៧៤គ្រួសារ ដែលមានសមាជិកធ្វើកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខ សរុបចំនួន ៧៦នាក់ ។

កាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដែលជាខណ្ឌទី១២ មានចំនួន ១៣១គ្រួសារ ដែលមានសមាជិកធ្វើកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខ សរុបចំនួន ១៣៨នាក់។ កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ប់ សារិន បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌដង្កោ ដែលជាខណ្ឌទី១១ មានចំនួន ៦២គ្រួសារ ដែលមានសមាជិកធ្វើកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខ សរុបចំនួន ៦៨នាក់ ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        28
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        236
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm