អ្នកស្រុកបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ក្មេងជំទង់ប៉ាឡេស្ទីនពីរនាក់ ក្នុងអំឡុងពេលវាយឆ្មក់ពេញមួយយប់លើទីប្រជុំជនមួយ ក្បែរទីក្រុងរ៉ាម៉ាឡា ក្នុងតំបន់វេសបែង (West Bank) ដែលកាន់កាប់ដោយអ៊ីស្រាអែល ខណៈដែលអំពើហិង្សា កើនឡើងនៅក្នុងទឹកដីនេះ ដោយមានអ្នកស្លាប់កាន់តែច្រើនឡើងៗ។

កងកម្លាំងអ៊ីស្រាអែល បានបាញ់សម្លាប់យុវជន Sami Ibrahim Mashaikha អាយុ ១៦ ឆ្នាំ និង Amr Khaled Al-Marboua អាយុ ១៨ ឆ្នាំ នៅក្នុងទីប្រជុំជន Kfar Aqab ហើយក្រោយមកពួកគេទាំងពីរនាក់បានស្លាប់ ដោយសាររបួសរបស់ពួកគេ។ យោងតាមក្រសួងសុខាភិបាលនៅក្នុងអាជ្ញាធរប៉ាឡេស្ទីនដែលអនុវត្តការគ្រប់គ្រងខ្លួនឯងមានកំណត់ នៅក្នុងតំបន់វេសបែង។

ទីភ្នាក់ងារសារព័ត៌មាន WAFA របស់ប៉ាឡេស្ទីន បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែល បានវាយប្រហារលើទីប្រជុំជន Kfar Aqab ពេញមួយយប់ ដោយដាក់ពង្រាយកងកម្លាំងនៅតាមដងផ្លូវ និងនៅលើកំពូលអគារជច្រើននៃទីប្រជុំជននេះ មុនពេលបាញ់ប្រហារ។
នគរបាលអ៊ីស្រាអែល បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរបស់ខ្លួន បានបាញ់ប្រហារទៅលើមនុស្ស ៤នាក់ ដែលបាននិយាយថា បានបង្កការគំរាមកំហែងភ្លាមៗ ក្នុងអំឡុងពេលប្រតិបត្តិការមួយ នៅក្នុងតំបន់ Kfar Aqab។ នគរបាលបាននិយាយថា បុគ្គលទាំងនោះ ត្រូវបានជម្លៀសចេញដោយក្រុមគ្រូពេទ្យ៕