ខេត្តកណ្តាលបង្កើនការផ្សព្វផ្សាយឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំង ខណៈការចាក់ដូសជំរុញមានកំណើនយឺត

2022/02/17 10:02:08 pm        595

កណ្ដាល៖ មន្ទីរសុខាភិបាលខេត្តកណ្តាល បានឲ្យដឹងថា បច្ចុប្បន្នគ្រប់មន្ទីរពេទ្យបងែ្អក និងមណ្ឌលសុខភាព ១១៧កន្លែង បាននឹងកំពុងសហការជាមួយអាជ្ញាធរភូមិឃុំសង្កាត់បង្កើនការផ្សព្វផ្សាយ ពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ១៩ដូសជម្រុញដូសទី៣ និងទី៤ ជូនពលរដ្ឋដើម្បីពង្រឹងភាពស៊ាំក្នុងខ្លួន ខណៈការចាក់វ៉ាក់សាំងដូសជម្រុញដូសទី៣ និងដូសទី៤មានកំណើនយឺត ។

វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានថ្លែង BTV នៅថ្ងៃទី១៧ ខែកុម្ភៈនេះថា នៅគ្រប់មន្ទីរពេទ្យបង្អែកចំនួន ១១ក្រុង-ស្រុក និងនៅតាមមណ្ឌលសុខភាពចំនួន ១០៦កន្លែង ​ទូទាំងខេត្តកណ្តាល ​គឺបានកំពុងបើកដំណើរចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី១ រហូត​ដល់ដូសទី៤ ក្រៅពីនេះក្រុមពេទ្យក៏បានពង្រីងការចាក់នៅតាមសាលារៀន ​អង្គភាពរដ្ឋ រោងចក្រនានា​ទៀតផងដែរ។

ទោះយ៉ាងណា ក្នុងអំឡុងពេលនេះវេជ្ជបណ្ឌិត គួយ ប៊ុនធឿន សំគាល់ឃើញថា ការចាក់វ៉ាក់​សាំង​ដូសទី៣ និងទី៤នេះ ​គឺមាន​កំណើន​យឺត ខណៈក្នុងមួយថ្ងៃៗទូទាំងខេត្ត​បានដំណើរការចាក់​បាន​តែរង្វង់​ ១៥០០នាក់ ប៉ុណ្ណោះ។

បើពិនិត្យស្ថានភាពជារួម៖ នៅតាមមណ្ឌលចាក់វ៉ាក់សាំងទាំងអស់នៅទូទាំងខេត្តកណ្តាល កន្លងមក បានចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ ជូនពលរដ្ឋប្រមាណជាង ៨០% ក្រៅពីនេះ​ក្រុមពេទ្យ​បាន​ប៉ាន់ស្មានថា ​មានពលរដ្ឋខេត្តកណ្តាលប្រមាណជាង ១០% បានទៅចាក់វ៉ាក់សាំងនៅក្រៅខេត្ត នៅ​តាមកន្លែង​គេបំរើការងារនានា ​ហើយក្រៅពីនេះ ក៏ពលរដ្ឋខេត្តកណ្តាល​មួយ​ចំនួន​តូចទៀត​ដែរ​មានជំងឺ និងភ័យខ្លាច​មិនហ៊ានចាក់វ៉ាក់សាំង។

បើតាមពលរដ្ឋទំាងជាតិ-អន្តរជាតិបានទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកក្រុងតាខ្មៅ​ថ្លែងថា ការចាក់វ៉ាក់សំាងការពារកូវីដនៅពេលនេះ ​គឺដោយសារគេព្រួយបារម្ភខ្លាំង ​ខណៈដែលមេរោគកូវីដ-១៩ និងមេរោគ ​អូមីក្រុង ​កំពុង​រាតត្បាតក្នុង​សហគមន៍ ហើយអ្នកដែលឆ្លងកើតជំងឺកូវីដនេះភាគ​ច្រើន​ត្រូវបានដាក់​អោយព្យាបាល​នៅតាមផ្ទះទៀតផង​ដែរ។

សូមបញ្ជាក់ទូទាំងខេត្តកណ្តាល ​បច្ចុប្បន្នមានក្រុមមនុស្សវ័យចាប់ពី​ ១៨ឆ្នាំឡើងទៅ បាន​ចាក់​វ៉ាក់សំាងដូសទី៣បាន​ជាង ៣៦ម៉ឺននាក់ ​ស្មើនឹង ៤២% នៃប្រជាជនសរុប ​និងស្មើនឹង ៥២.៦២% នៃចំនួនអ្នកចាក់ដូសទី២ ​ដោយឡែក​ដូសទី៤ ​ចាក់បានជាង​ ១៧ម៉ឺននាក់ ​ស្មើនឹង ៥% នៃចំនួនប្រជាជនសរុប ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm