អ៊ុយក្រែនវាយប្រហារលើតំបន់ Samara និង Kursk បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស និងការខូចខាត

2025/11/22 05:24:05 pm        113

អភិបាលតំបន់លោក Vyacheslav Fedorishchev បាននិយាយនៅលើកម្មវិធីផ្ញើសារ Max ថា ការវាយប្រហារដោយយានដ្រូនទៅលើទីក្រុង Syzran ក្នុងតំបន់ Samara បានបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងពីរនាក់ទៀត រងរបួស ដោយអ្នករងរបួស កំពុងទទួលបានជំនួយផ្នែកវេជ្ជសាស្រ្ត។

លោក Fedorishchev បានអះអាងថា៖«ការវាយប្រហារដោយដ្រូនរបស់សត្រូវ បានកំណត់គោលដៅសហគ្រាសឧស្សាហកម្ម នៅក្នុងតំបន់ Samara។ សត្រូវមានគោលបំណងវាយប្រហារលើរោងចក្រឧស្សាហកម្មប្រេងឥន្ធនៈ និងថាមពល។ កងកម្លាំងការពារដែនអាកាស បានវាយបកទៅលើការវាយប្រហារនោះ។ ដោយមានការសោកសៅយ៉ាងខ្លាំង ខ្ញុំសូមជម្រាបជូនអ្នកថា មនុស្សពីរនាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុង Syzran ដោយសារតែយានដ្រូនធ្លាក់ត្រូវ។មនុស្សពីរនាក់ បានរងរបួស។ ពួកគេកំពុងទទួលបានការថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់បំផុត»។

អភិបាលតំបន់លោក Alexander Khinshtein បានរាយការណ៍ថា អ៊ុយក្រែនក៏បានវាយប្រហារស្ថានីយរងមួយ នៅក្នុងទីក្រុង Rylsk ក្នុងតំបន់ Kursk ដែលធ្វើឲ្យមនុស្សប្រហែល ៣.000នាក់ គ្មានអគ្គិសនីប្រើប្រាស់។

លោកអភិបាលរដ្ឋ បានបន្ថែមថា៖«កងទ័ពអ៊ុយក្រែន បានបើកការវាយប្រហារ ដោយកំណត់គោលដៅទៅលើស្ថានីយរងមួយ នៅក្នុងសង្កាត់ Borovskoye នៃទីក្រុង Rylsk។ ការវាយប្រហារនេះ បានបង្កឲ្យបន្ទប់ ឡកម្តៅពីរ ត្រូវបានបំផ្លាញ។ ប្រជាជនប្រហែល ៣.000នាក់ ត្រូវបានទុកឲ្យដោយគ្មានអគ្គិសនីប្រើប្រាស់» ដោយបន្ថែមថា យោងតាមព័ត៌មានបឋម ពុំមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួស នៅក្នុងតំបន់នោះទេ៕

អត្ថបទដែលទាក់ទង

ប្រទេសចិនបរិច្ចាគសម្ភារៈសង្គ្រោះរដូវរងាដល់គ្រួសារប៉ាឡេស្ទីននៅតំបន់ West Bank
2025/11/22 05:34:20 pm        1
អ្នកជំនាញ៖ យន្តហោះចម្បាំង Rafale មិនស័ក្តិសមសម្រាប់ប្រតិបត្តិការប្រយុទ្ធនៅអ៊ុយក្រែនទេ
2025/11/22 05:31:55 pm        1
លោក TRUMP និយាយថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ អាចត្រូវបានធ្វើឡើង
2025/11/22 05:29:39 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទរងការខូចខាតដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់

2025/11/22 08:36:09 pm
​គណៈឱសថការីខេត្តកណ្តាល លើកកម្ពស់ការយល់ដឹងដល់សមាជិកឱសថការី ធានាការប្រកបវិជ្ជាជីវៈ ប្រកបដោយគុណវុឌ្ឍិ
2025/11/22 06:04:39 pm
​សម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ១០០.០០០ដុល្លារ (មួយសែនដុល្លារអាមេរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
2025/11/22 05:50:44 pm
​ប្រទេសចិនបរិច្ចាគសម្ភារៈសង្គ្រោះរដូវរងាដល់គ្រួសារប៉ាឡេស្ទីននៅតំបន់ West Bank
2025/11/22 05:34:20 pm
​អ្នកជំនាញ៖ យន្តហោះចម្បាំង Rafale មិនស័ក្តិសមសម្រាប់ប្រតិបត្តិការប្រយុទ្ធនៅអ៊ុយក្រែនទេ
2025/11/22 05:31:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/21 10:08:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/20 02:59:30 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/21 11:27:09 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am