គណៈឱសថការីខេត្តកណ្តាល លើកកម្ពស់ការយល់ដឹងដល់សមាជិកឱសថការី ធានាការប្រកបវិជ្ជាជីវៈ ប្រកបដោយគុណវុឌ្ឍិ

2025/11/23 01:04:39 am        358

គណៈឱសថការីខេត្តកណ្តាល ផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងអនុក្រឹត្យស្ដីពីក្រមសីល- ធម៌ឱសថការី ដល់សមាជិក-សមាជិកឱសថការី ដើម្បីទទួលបានចំណេះដឹង និងការស្វែងអំពីច្បាប់ ធានាការប្រកបវិជ្ជាជីវៈសុខាភិបាល មានគុណវុឌ្ឍិ សមត្ថភាព និងកាយសម្បទាគ្រប់គ្រាន់ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន។

ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ លើក ឡើងនៅក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងអនុក្រឹត្យស្ដីពីក្រម សីលធម៌ឱសថការី នៅខេត្តកណ្តាល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ការចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងអនុក្រឹត្យស្ដីពីក្រមសីលធម៌ឱសថការី ពិតជាមានសារៈសំខាន់ណាស់ ដើម្បី បង្កើននូវចំណេះដឹង និងសមត្ថភាពរបស់ខ្លួន នៅក្នុងការគ្រប់គ្រង និងប្រកបរបរវិជ្ជាជីវៈក្នុងវិស័យឱសថសាស្រ្ត អមវិជ្ជសាស្រ្ត ក្នុង ដែនកំណត់នៃឱសថការី។

ឯកឧត្តមឱសថការី លើកឡើងបន្តថា កន្លងមកនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី លោកបានជំរុញឱ្យគណៈវិជ្ជាជីវៈទាំង៥ បន្តផ្សព្វផ្សាយដល់សមាជិក-សមាជិកា ត្រូវតែគោរពក្រមសីលធម៌ និងច្បាប់ ដោយសារកន្លងមកអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិ បាល ភាគច្រើនគឺមិនបានយល់ច្បាប់ ទើបតម្រូវឱ្យអ្នកប្រកបវិជ្ជាជីវៈ ត្រូវតែចូលរួមក្នុងវគ្គបណ្តុះបណ្តាល ទើបទទួលបានអាជ្ញាបណ្ណ ទាំងការស្នើសុំដំបូង និងអ្នកស្នើសុំបន្តអាជ្ញាបណ្ណជាដើម។

ឯកឧត្តមឱសថបណ្ឌិត ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្តាំផ្ញើរដល់សមាជិកសមាជិកាឱសថការីខេត្ត កណ្តាលទាំងអស់ ដែលប្រកបវិជ្ជាជីវៈសុខាភិបាល ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ បទដ្ឋានវិជ្ជាជីៈ និងនិយាមវិជ្ជាជីវៈរបស់ខ្លួន ឱ្យបានល្អប្រសើរ ស្របតាមការយកចិត្តទុកដាក់របស់ក្រសួង ដែលបាននិងកំពុងជំរុញលើកកម្ពស់នៅក្នុងវិស័យសុខាភិបាលនេះ។

ជុំវិញការប្រកបរបរវិជ្ជាជីវៈនេះដែរ, លោក កូ តាត ប្រធានគណៈឱសថការីខេត្តកណ្តាល លើកឡើងឱ្យដឹងថា ក្រុមប្រឹក្សា គណៈឱសថការីខេត្តកណ្តាលអាណត្តិទី៣ មានសមាជិកពេញសិទ្ធិចំនួន ៥ រូប និងសមាជិកជំនួសចំនួន ៥ រូប។ ចំណែកអ្នកប្រកប វិជ្ជាជីវៈ គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ ខេត្តកណ្តាលមានឱសថស្ថានចំនួន ២៣៦ កន្លែង, ឱសថស្ថានរង (ក) ២៤ កន្លែង និង ឱសថស្ថានរង (ខ) ចំនួន ១៥ កន្លែង។ សមាជិកគណៈឱសថការីខេត្តកណ្តាល មានចំនួនសរុប ៣២១ រូប ស្រីចំនួន ២៤៦ រូប ប្រុស ៧៥ រូប ក្នុងនោះឱសថបណ្ឌិតចំនួន ៣ រូប, ឱសថការីឧត្តម ២៨៨ រូប, ឱសថការីមធ្យមចំនួន ៣០ រូប និងបានចេញ អាជ្ញាបណ្ណឱសថការីដំបូង ជូនសមាជិកចំនួន ៣០៨ រូប, បន្តអាជ្ញាបណ្ណលើកទី១ ជូនសមាជិកចំនួន ២៥៤ រូប និងបន្តលើកទី២ ជូនសមាជិកចំនួន ១៤៦ រូប៕អត្ថបទ៖ សុន រ៉ាឌី,


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm