ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទរងការខូចខាតដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់

2025/11/23 03:36:09 am        474

ពោធិ៍សាត់៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ អញ្ជើញទៅពិនិត្យជាក់ស្ដែងផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធជនបទ ចំនួន ៤ទីតាំង ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង នៅក្នុងខេត្តពោធិ៍សាត់ ដូចខាងក្រោម៖

- ទីតាំង១៖ ឈ្មោះផ្លូវវត្តទួលវែង ជាផ្លូវល្បាយក្រួស មានប្រវែង ៩,៧០គ.ម តភ្ជាប់ពីភូមិព្រៃឪម៉ាល់ ទៅកាន់ភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ត្រូវបានជន់លិចប្រវែង ៣ ៥០០ម៉ែត្រ ។ ផ្លូវនេះគ្រោងនឹងលើកកម្រិតគុណភាពដោយការស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ក្នុងក្របខ័ណ្ឌគម្រោង RRCIP នៅពាក់កណ្តាល ឆ្នាំ២០២៦ ខាងមុខនេះ។

- ទីតាំងទី២៖ ឈ្មោះផ្លូវលលកសចាស់-រលាប ជាផ្លូវល្បាយក្រួស មានប្រវែង ៤,៥០គ.ម តភ្ជាប់ពីភូមិលាវ សង្កាត់ចំរើនផល ទៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ត្រូវបានជន់លិចប្រវែង ១ ២០០ម៉ែត្រ។

- ទីតាំងទី៣៖ ឈ្មោះផ្លូវទួលគ្រួស-វត្តឯក ជាផ្លូវល្បាយក្រួស មានប្រវែង ៤,៩០គ.ម តភ្ជាប់ពីភូមិអូរតូង ទៅកាន់ភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ត្រូវបានជន់លិចប្រវែង ១ ២០០ម៉ែត្រ។

- ទីតាំងទី៤៖ ឈ្មោះផ្លូវទួលចា-កែវមុនី ជាផ្លូវល្បាយក្រួស មានប្រវែង ៩,៣១គ.ម តភ្ជាប់ពីភូមិអូរបាក់ក្រងក្រោម ឃុំអន្លង់វិល ស្រុកកណ្ដៀង ទៅភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ត្រូវបានជន់លិចប្រវែង ៩៥០ម៉ែត្រ។ ផ្លូវនេះគ្រោងនឹងលើកកម្រិតគុណភាពដោយការស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ក្នុងក្របខ័ណ្ឌគម្រោង RRCIP នៅពាក់កណ្តាល ឆ្នាំ២០២៦ ខាងមុខនេះផងដែរ។

សូមជម្រាបជូនដែរថា ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ នៅតាមតំបន់ជួរភ្នំក្រវ៉ាញនៃខេត្តពោធិ៍សាត់ ធ្វើឱ្យទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងគំហុក បណ្តាលឱ្យលិចលង់ផ្ទះសំបែង និងស្រែចំការរបស់ប្រជាពលរដ្ឋ ជាមួយគ្នានោះដែរ ហេដ្ឋារចនាសម្ព័ន្ធជនបទនៅតាមដងស្ទឹង ចំនួន ៧ ខ្សែ សរុបប្រវែង ៤៧,២១ គ.ម. ក៏ត្រូវបានជន់លិចជាអន្លើៗ សរុបប្រវែង ៧,៩០គ.ម. ដែលបង្កឱ្យមានការលំបាកដល់ធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ជាមួយនឹងការបញ្ហាខាងលើនេះ ឯកឧត្ដមរដ្ឋមន្រ្ដី បានណែនាំឱ្យមន្ដ្រីបច្ចេកទេស សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បូកសរុបផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធជនបទ បន្ទាប់ពីទឹកស្រកទៅវិញ និងធ្វើការជួសជុលបន្ទាន់ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យស្ថានភាព ស្ពានបេតុង១ទីតាំង ប្រវែង ៧៥ ម៉ែត្រ ទទឹង ៨ម៉ែត្រ ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ តភ្ជាប់ពីភូមិស្ពាន ឃុំកណ្តៀង ទៅភូមិព្រៃក្តី ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ស្ថិតនៅក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        93
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        195
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm