សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់ប្រធាន​កិត្តិយស​គណៈ​កម្មការ​​សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តស្វាយរៀង

2025/11/23 04:50:40 pm        278

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាល​សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បាន​ប្រកាស​ទទួល​ស្គាល់​សមាស​ភាព​គណៈ​កម្មការ​សាខា​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និងអភិវឌ្ឍន៍ ខេត្តស្វាយរៀង និងកិច្ចប្រជុំបូក សរុបលទ្ធផលការងារ​របស់​សាខា សមាគមប្រចាំ ឆ្នាំ២០២៥និងលើក ទិសដៅអនុវត្តឆ្នាំ២០២៦។

ពិធីប្រកាសសមាសភាពនេះបានត្រូវ​ធ្វើ​ឡើងនាព្រឹកថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ​សាល​ប្រជុំសាកលវិទ្យាលល័យ ស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក​ជំទាវ​ជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងសមាជិកសមាជិកាសាខា សមា គម នារី​កម្ពុជា​ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្វាយរៀង ។

ឯកឧត្តម ម៉ែន វិបុល ប្រធាន​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង​បាន​លើក​ឡើង​អំពី​ការ​ចូល​រួម​ចំណែក​ក្នុងកា​រ​បន្តពង្រឹងនូវភាពអង់អាចរបស់ស្ត្រី បង្កើនសក្តានុពលរបស់ស្ត្រីចូលក្នុងការអភិវឌ្ឍសង្គម លើ​ក​កម្ពស់ជីវភាពរស់នៅរបស់ស្ត្រីនៅតាមជនបទឲ្យមានអាជីវកម្ម ស្របតា​ម​តម្រូវ​ការ​ទី​ផ្សារ​បច្ចុប្បន្ន​បន្ត​លើកកម្ពស់សុខុមាល ភាព និងគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ចំពោះ​ស្ត្រីមានផ្ទៃពោះ ក្មេងស្រី និងស្ត្រីងាយរងគ្រោះ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​តួនាទី​រប​ស់ស្ត្រី និងក្មេងស្រីនៅក្នុងបរិវត្តកម្មឌីជីថល។

ថ្លែងក្នុងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និ​ងការ​នឹករលឹក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និងអភិវឌ្ឍន៍ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមក្នុង​កម្ម​វិធី​ថ្ងៃ​នេះ​។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់ កម្លាំង​កាយចិត្ត ស្មារតី និងទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចការងារចលនាស្រ្តី ក្នុងរយៈពេល​កន្ល​ងម​ក របស់លោកជំទាវ លោកស្រី ដែលជាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃខេត្តស្វាយរៀង​ទទួល​បាន​ជោគជ័យគួរឱ្យកត់សម្គាល់។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមអបអរសាទរចំពោះ លោកជំទាវ អាយ កុសុមា ប៉េង ពោធិ៍សា ​ដែលត្រូវបានប្រកាសជាប្រធានកិត្តិយសគណៈកម្មការសាខាសាមគមនារីកម្ពុជា ដើម្បី​សន្តិភាពនិងអភិវឌ្ឍន៍ ខេត្តស្វាយរៀង និងបានផ្តាំផ្ញើដល់គណៈកម្មការ សាខា​សមាគម​នារី​ខេត្ត​ស្វាយរៀង ដែលបានប្រកាសកែ សម្រួលនិងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ត្រូវបន្ត​ការ​ខិតខំ​ប្រឹង​ប្រែង​គ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ ចេះបែងចែក​តួនាទី​ភារកិច្ច​ទទួល​ខុស​ត្រូវ ​ទៅដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការសមាគមនារីសាខាអនុសាខា កាន់តែទូលំទូលាយ និង​ស៊ី​ជម្រៅ​ទៅ​តាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រី​គឺ​ជា​ឆ្អឹង​ខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិ របស់យើងទាំងអស់គ្នា»៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm