ថៃ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត AFC Champions League ពូ​ល F, G និង J

2021/04/27 09:59:58 am        119

​បាល់ទាត់៖ ​ការប្រកួត​ក្រប​ខណ្ឌ​ក្លិប​កំពូល​អាស៊ី​រឺ​ហៅថា AFC Champions League រដូវ​កាល ២០២១ នេះ​នៅ​មិនទាន់​រក​បាន​ទឹកដី​ប្រកួត​គ្រប់​ចំនួន​នៅឡើយ​ទេ ស្រប​ពេល​ប្រទេស​ថៃ​បាន​ទទួល​រៀបចំ​ការប្រកួត​នៅ​ក្នុង​ពូ​ល F, G និង​ពូ​ល J នៅ​តំបន់​អាស៊ី​ខាងកើត​។

​​នេះ​មិន​មែន​ជា​ទំរង់​ដើម​របស់ AFC Champions League ឡើយ តែ​ការប្រែប្រួល​នេះ​ក៏​ព្រោះ​តែ​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​រាតត្បាត​សកល Covid-19​ ដែល​ទំរង់​បែបនេះ​ធ្លាប់​ត្រូវ​បាន​ធ្វើឡើង ​កាល​ពាក់​កណ្តាល​រដូវ​កាល​មុន​រួច​មក​ហើយ​។ ​​ថៃ​ដែល​មាន​ក្លិប​បី​នឹង​បង្ហាញខ្លួន​រដូវ​កាល​នេះ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ពូ​ល F, G និង J ដែល​ក្នុង​នោះ​ពូ​ល F មាន​ជើងឯក​លី​គ​កំពូល​ថៃ BG Pathum United ទទួល​ក្លិប​កូរ៉េ Ulsan Hyundai, ក្លិប​វៀតណាម Viettel FC និង​មួយ​ក្រុម​ទៀត​ឈ្នះ​ពី​ការប្រកួត Play-Off​។ ពូ​ល G ក្លិប​ថៃ Ratchaburi MitrPhol ទទួល​ក្លិប​កូរ៉េ Phang Steelers, ក្លិប​ជប៉ុន Nagoya Grampus និង​ក្លិប​ម៉ាឡេស៊ី Johor DarulTa’Zim​ និង​ពូ​ល J ក្លិប​ថៃ Port FC ទទួល​ក្លិប​ចិន Guangzhou, ក្លិប​ហុងកុង Kitchee FC និង​ក្រុម​ឈ្នះ​ពី​ការប្រកួត Play-Off​។

​​នៅ​តំបន់​ខាងកើត​នេះ​ពូ​ល I និង ពូ​ល H រក​ប្រទេស​ធ្វើ​ម្ចាស់ផ្ទះ​មិនទាន់បាន​នៅឡើយ ខណៈដែល​នៅ​តំបន់​អាស៊ី​ខាងលិច​វិញ​ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ពូ​ល A, C និង D ខណៈ​អារ៉ាប់​រួម​នឹងធ្វើ​ម្ចាស់ផ្ទះ​ពូ​ល B ឯ​ប្រទេស​ឥណ្ឌា​ធ្វើ​ម្ចាស់ផ្ទះ​ពូ​ល E ដែល​ក្លិប​ FC Goa របស់​ឥណ្ឌា​នឹង​បង្ហាញខ្លួន​លើកដំបូង​។ ​​តំបន់​អាស៊ី​ខាងលិច​នេះ​នឹង​ចាប់ផ្តើម​ប្រកួត​ នៅ​អំឡុង​ខែមេសា​ខាងមុខ ខណៈ​តំបន់​អាស៊ី​ខាងកើត​ចាប់ផ្តើម​នៅ​ខែកក្កដា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm