អ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីន ២៤ នាក់នៅហ្កាហ្សា ខណៈក្រុមហាម៉ាសជំរុញឱ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍

2025/11/23 07:18:37 pm        205

យោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសនៅទូទាំងហ្កាហ្សា ដោយសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៤ នាក់ រួមទាំងកុមារផងដែរ ដែលជាការរំលោភចុងក្រោយបំផុតលើបទឈប់បាញ់រយៈពេល៦សប្តាហ៍ក្នុងទឹកដីដែលហែកហួរដោយសង្គ្រាមមួយនេះ ខណៈក្រុមហាម៉ាសជំរុញឱ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍។  

យោងតាមអាជ្ញាធរនៅហ្កាហ្សា ការវាយប្រហារកាលពីថ្ងៃសៅរ៍ក៏បានធ្វើឱ្យមនុស្ស ៨៧ នាក់ផ្សេងទៀតរងរបួសផងដែរ។

ក្រុមអ្នកឃើញហេតុការណ៍បាននិយាយថា ការវាយប្រហារលើកដំបូងបានប៉ះចំរថយន្តមួយគ្រឿងនៅភាគខាងជើងទីក្រុងហ្កាហ្សា ហើយត្រូវបានបន្តដោយការវាយប្រហារបន្ថែមទៀតនៅកណ្តាលទីក្រុង Deir el-Balah និងជំរំជនភៀសខ្លួន Nuseirat។ 

យោងតាមនាយកគ្រប់គ្រងមន្ទីរពេទ្យ al-Shifa លោក Rami Mhanna បានឲ្យដឹងថា ការវាយប្រហារដោយយានដ្រូននៅទីក្រុងហ្កាហ្សាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ និងរបួស ២០ នាក់ផ្សេងទៀត។ ការវាយប្រហារនេះបានកើតឡើងនៅក្នុងសង្កាត់ Remal របស់ទីក្រុងនេះ។

នៅ Deir el-Balah មនុស្សយ៉ាងហោចណាស់បីនាក់ រួមទាំងស្ត្រីម្នាក់  ត្រូវបានសម្លាប់នៅពេលការវាយប្រហាររបស់អ៊ីស្រាអែល បានប៉ះចំផ្ទះមួយកន្លែងនៅទីនោះ។ 

ក្រុមមន្ត្រីក្នុងតំបន់ហ្កាហ្សាបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាបានសម្លាប់មនុស្ស ២៧ នាក់កាលពីថ្ងៃពុធ១៩វិច្ឆិកា ដោយភាគីអ៊ីស្រាអែល និងហាម៉ាស ចោទដាក់គ្នា ថាបានរំលោភលើបទឈប់បាញ់ដ៏ផុយស្រួយនៅក្នុងទឹកដីប៉ាឡេស្ទីនមួយនេះហើយ ការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សបួននាក់ទៀត កាលពីថ្ងៃព្រហស្បតិ៍២០ វិច្ឆិកា៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm