ពលករមកពីថៃជាច្រើនក្នុងខេត្តបន្ទាយមានជ័យ នាំគ្នាចុះឈ្មោះ​ទទួល​យក​ឱកាស​ការងារ​ក្នុង​ពិព័រណ៍​ការងារ

2025/11/23 08:10:47 pm        326

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីតាមបណ្តាភូមិឃុំ​ក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​ជា​ពលករ​ចំណាក​ស្រុក​វិល​ត្រឡប់​ម​ក​ពី​ប្រទេស​ថៃ​ បាន​នាំ​គ្នាម​ក​ទទួល​ការ​ចុះ​ឈ្មោះ​ផ្ទាល់​ជា​មួយ​ក្រុម​ហ៊ុន​ ដើម្បី​ជ្រើ​ស​រើស​ទទួល​បាន​ជំនាញ​ការងារ​ធ្វើ​ដែល​ខ្លួន​ពេញ​ចិត្ត​ក្នុង​ឱកាសពិព័រណ៍​ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែល​ពិធីនេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទី​តាំង​បរិវេណសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ប្រជាពលរដ្ឋដែលជាពលករមកពីប្រទេសថៃ បានសម្តែងការត្រេកអរសប្បាយរីករាយ និង​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះការរៀបចំពិព័រណ៌ការងារនៅខេត្តបន្ទាយមានជ័យនេះ ដើម្បីជួយ​ដល់​ពួក​គាត់​ពេល​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ឱ្យ​មាន​ការងារ​ធ្វើ​គ្រប់​ៗ​គ្នា​ទៅ​តាម​ជំនាញ​ដែល​ខ្លួន​ពេញ​ចិត្ត​។

ប្រជាពលរដ្ឋដែលទើបមកពីប្រទេសថៃបានលើកឡើថា ពួក​គាត់​មិន​ចង់​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ​វិញទេ ដោយសារការងារនៅប្រទេសថៃ គឺមានការលំបាក ណាមួយត្រូវ​ឃ្លាត​ឆ្ងាញ​ពី​ក្រុម​គ្រួសារផ​ងដែរ។

សូមបញ្ជាក់ បច្ចុប្បន្ននេះ ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​ផ្តល់​ឱកាស​ការងារ​រៀប​ម៉ឺន​កន្លែង​សម្រាប់បងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃវិញ ដើម្បីទទួល​បាន​ការងារ​ធ្វើ​ភ្លាម​ៗ​ទៅ​តាមជំនាញដែលខ្លួនពេញចិត្ត និងទទួលបានប្រាក់ខែសមរម្យ។ នេះគឺជាការ​យក​ចិត្ត​ទុក​ដាក់​ និងគិតគូរខ្ពស់ពីសម្តេចធិបតីនាយករដ្ឋមន្រ្តី ចំពោះប្រជា​ពលរដ្ឋ​ដែល​ជា​ពលករ​គ្រប់​ៗ​គ្នា​ដែល​វិល​ត្រឡប់មកពីប្រទេសថៃវិញ៕ អត្ថបទ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        33
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        86
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm