សិស្សសាលាជាង ៣០០នាក់ត្រូវបានចាប់ពង្រត់ដោយក្រមខ្មាន់កាំភ្លើងនីហ្សេរីយ៉ាពីសាលាកាតូលិក

2025/11/23 01:30:26 pm        92

សមាគមគ្រិស្តសាសនានីហ្សេរីយ៉ា (CAN) បាននិយាយកាលពីថ្ងៃសៅរ៍ ថា សិស្សសាលាសរុបចំនួន ៣០៣នាក់ និងគ្រូបង្រៀន ១២នាក់ ត្រូវបានក្រុមខ្មាន់កាំភ្លើងចាប់ពង្រត់ក្នុងអំឡុងពេលវាយប្រហារសាលាកាតូលិក St Mary’s Catholic School នៅរដ្ឋនីហ្សេ (Niger) ភាគខាងជើងប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃសុក្រ ខណៈការភ័យខ្លាចសន្តិសុខកើនឡើងក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្វ្រិកមួយនេះ។

សាលារៀនទាំងអស់ត្រូវបានបិទ នៅក្នុងរដ្ឋ Niger ក្រោយមានហេតុការណ៍នោះ។   

ការវាយប្រហារនេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមបុរសប្រដាប់អាវុធបានសម្រុកវាយលុកសាលាមធ្យមសិក្សាមួយនៅភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា ដោយចាប់ពង្រត់ក្មេងស្រីសិស្សសាលាចំនួន ២៥នាក់ក្នុងកាលៈទេសៈស្រដៀងគ្នានៅក្នុងទីក្រុង Maga នៃរដ្ឋ Kebbi ជិតខាង ដែលមានចម្ងាយ ១៧០គីឡូម៉ែត្រ កាលពីព្រឹកព្រលឹមថ្ងៃចន្ទសប្ដាហ៍មុន។

 ក្រោយមកក្មេងស្រីម្នាក់ បានរត់គេចខ្លួនរួច ហើយ ២៤នាក់នៅតែបាត់ខ្លួន។

មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការចាប់ពង្រត់ទាំងពីរនេះនៅឡើយទេ ហើយក្រុមអាជ្ញាធរបាននិយាយថា ក្រុមបច្ចេកទេស ត្រូវបានដាក់ពង្រាយរួមជាមួយក្រុមអ្នកប្រមាញ់ក្នុងស្រុក ដើម្បីជួយសង្គ្រោះកុមារទាំងនោះ៕

អត្ថបទដែលទាក់ទង

អ៊ីស្រាអែលបានរំលោភលើបទឈប់បាញ់ហ្កាហ្សាជិត ៥០០ដង ក្នុងរយៈពេល ៤៤ ថ្ងៃ និងសម្លាប់មនុស្សរាប់រយនាក់
2025/11/23 03:11:19 pm        1
ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជាច្រើនបានលុបចោលជើងហោះហើរនៅវ៉េណេស៊ុយអេឡា ក្រោយការព្រមានរបស់អាមេរិក
2025/11/23 02:49:38 pm        1
ប្រភពព័ត៌មាន៖ អាមេរិកកំពុងពិចារណាទម្លាក់ខិត្តប័ណ្ណនៅវ៉េណេស៊ុយអេឡា ខណៈខ្លួនកំពុងបង្កើនសម្ពាធលើលោក Maduro
2025/11/23 02:19:12 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ច្រាន​ចោល​ការអះអាង​ពី​ការ​ជ្រៀត​ជ្រែក​ក្នុង​ជម្លោះ​ព្រំដែន​ថៃ-កម្ពុជា

2025/11/23 03:20:26 pm
​អ៊ីស្រាអែលបានរំលោភលើបទឈប់បាញ់ហ្កាហ្សាជិត ៥០០ដង ក្នុងរយៈពេល ៤៤ ថ្ងៃ និងសម្លាប់មនុស្សរាប់រយនាក់
2025/11/23 03:11:19 pm
​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣វិច្ឆិកា កើតឡើងចំនួន១០លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល១១នាក់
2025/11/23 03:07:52 pm
​ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជាច្រើនបានលុបចោលជើងហោះហើរនៅវ៉េណេស៊ុយអេឡា ក្រោយការព្រមានរបស់អាមេរិក
2025/11/23 02:49:38 pm
​ឯកឧត្តម ថោ ជេដ្ឋា ចុះពិនិត្យការងារសាងសង់ទំនប់អាងស្តុបទឹកលេខ២ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈការសាងសង់សម្រេចបានជាង ៤០%
2025/11/23 02:43:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/21 10:08:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/23 12:36:25 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/22 08:12:38 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am