ក្រសួងឧស្សាហកម្ម៖ ការផលិតទឹកស្អាតក្នុងខេត្តបាត់ដំបង នឹងបានជាង ៨ម៉ឺនម៉ែត្រត្រីគុណ​ក្នុងមួយថ្ងៃ

2022/02/17 11:13:50 pm        632

បាត់ដំបង៖ ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញពីមហិច្ឆតា ពង្រីកការផលិត ទឹកស្អាតនៅក្នុងខេត្តបាត់ដំបង ឱ្យបានជាង ៨ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការប្រើប្រាស់ របស់ប្រជាពលរដ្ឋ ដែលកំពុងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង កាលពីម្សិលមិញ ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា បច្ចុប្បន្នអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង មាន​សមត្ថភាពផលិត បានប្រមាណ៣៣ពាន់ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ​ដែលបរិមាណនេះ មិនទាន់​គ្រប់គ្រាន់​តាមតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនោះឡើយ។

ឆ្លើយតបនឹងកំណើន នៃការប្រើប្រាស់ទឹកស្អាតនេះ ឯកឧត្តម គឹម ទូច បានលើកឡើងថា ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា ​និងនវានុវត្តន៍ បានចុះ ហត្ថ​លេខារួចរាល់ហើយជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB) ដើម្បីបង្កើនសមត្ថភាព​ផលិត​ទឹកស្អាតក្នុងខេត្តបាត់ដំបង បន្ថែមចំនួន៥ម៉ឺនម៉ែត្រត្រីគុណទៀតក្នុងមួយថ្ងៃ។

ឯកឧត្តម បានបញ្ជាក់ថា ការអភិវឌ្ឍនៅក្នុងខេត្តបាត់ដំបង មិនអាចខ្វះបានឡើយ ពីការផ្គត់ផ្គង់ ទឹកស្អាត ដូច្នេះក្រសួងឧស្សាហកម្ម បានជំរុញធ្វើយ៉ាងណាឱ្យខេត្តបាត់ដំបង នាពេលខាងមុខ មានសមត្ថ ភាពផលិតទឹកស្អាតរហូតដល់ជាង៨ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។

ឯកឧត្តម គឹម ទូច បានឱ្យដឹងទៀតថា សព្វថ្ងៃ ក្រសួងឧស្សាហកម្ម បានផ្ទេរមុខងារមួយចំនួន ទៅ ដល់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីធ្វើការងារជំនួសក្រសួង ហើយនៅពេលខាងមុខ នឹង​ផ្ទេរមុខងារ​ទៅដល់ ក្រុង ស្រុក ខណ្ឌ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមគឺកត្តាកង្វះធនធានមនុស្ស ដូច្នេះ ក្រសួង​នឹង​ខិតខំ​បណ្ដុះបណ្ដាលមន្រ្តីក្រុង ស្រុក ខណ្ឌ ឱ្យ​មាន​សមត្ថភាព​ទទួល​ជា​ភ្នាក់ងារ​ឧស្សាហកម្មនៅ​ពេល​ខាងមុខ យ៉ាងយូរបំផុតនៅត្រីមាសទី១ ឬទី២ ឆ្នាំនេះ ក្នុង​គោលដៅ​បម្រើសេវាឱ្យកាន់​តែ​កៀកប្រជាពលរដ្ឋ៕អត្ថបទ៖ នឿត សុភក្ត្រ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm