នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ច្រាន​ចោល​ការអះអាង​ពី​ការ​ជ្រៀត​ជ្រែក​ក្នុង​ជម្លោះ​ព្រំដែន​ថៃ-កម្ពុជា

2025/11/23 10:20:26 pm        793

លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ពីការជ្រៀតជ្រែកក្នុងជម្លោះព្រំដែនរបស់ថៃជាមួយកម្ពុជា ដោយ​រក្សា​តួនាទី​អព្យាក្រឹត​របស់​ម៉ាឡេស៊ី ​ក្នុងការសម្របសម្រួលការចរចារវាងប្រទេសទាំងពីរ។

លោក Anwar បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ ២២ វិច្ឆិកាសប្ដាហ៍នេះ នៅ​ទី​ក្រុងចូហាណេស្បឺក(Johannesburg) ប្រទេសអាហ្វ្រិកខាងត្បូង ជាទីដែល​លោក​កំពុង​ចូល​រួម​កិច្ច​ប្រជុំកំពូល G20 ឆ្នាំនេះថា លោកសូមស្រាយបំភ្លឺឱ្យច្បាស់ ទីមួយ ក្នុងនាម​ជា​ប្រទេស​ជិត​ខាង​ប្រទេស​របស់លោកពិតជាមានការព្រួយបារម្ភពីជម្លោះនេះខ្លាំងណាស់ ប៉ុន្តែពួក​លោក​មិន​ពាក់​ព័ន្ធ​ឡើយ​។

លោកបានមានប្រសាសន៍ថា «យើងគ្រាន់តែសម្របសម្រួល - ដើម្បីជួយពួកគេ​ឱ្យ​សម្រេច​បាន​នូវ​ការ​ដោះស្រា​យ ឬដំណោះស្រាយចំពោះជម្លោះរបស់ពួកគេតែប៉ុណ្ណោះ។ យើងមិន​បាន​ផ្តល់​ការ​ណែ​នាំ​ជាក់លាក់ណាមួយដល់ប្រទេសទាំងពីរថាត្រូវដោះស្រាយជម្លោះបែបណានោះដែរ ដោយ​បន្ថែម​ថា​ប្រទេសទាំងពីរចាត់ទុកម៉ាឡេស៊ីជា «មិត្ត»។

លោក Anwar បានបន្ថែមថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump ) ក៏បាននិយាយជាមួយពួកគេដែរ។លោកថា នៅពេលរូបលោកធ្វើជាប្រធានកិច្ចប្រជុំ រវាង​ភាគី​ទាំងពីរ លោកបាននិយាយយ៉ាងច្បាស់អស់ហើយ។

លោកគិត​ថា​យើងមិន​គួរ​ត្រូវ​បាន​រារាំង​ពី​ភារកិច្ច​ចម្បង​របស់​យើង​ក្នុង​ការ​សម្រេច​បាន​សន្តិភាព​ដោយ​សារ​តែសេចក្តីថ្លែងការណ៍មួយចំនួនបង្កើតឡើងដោយបញ្ហាតូចតាច ដែលមិនពេញចិត្ត និង​ខកចិត្តនោះទេ។

ប្រតិកម្ម​របស់លោកបានកើតមាន​ឡើង​ក្រោយ​ក្រុម​បាតុករ​ថៃ​ជ្រុល​និយម​បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុ​កម្ម​តវ៉ា​នៅខាងមុខស្ថានទូតម៉ាឡេស៊ី ក្នុងទីក្រុងបាងកក ដោយចោទប្រកាន់រូបលោកថា បាន​បំពាន​លើ​តួនាទីជាប្រធានអាស៊ាន និងលូកដៃចូល​កិច្ចការ​របស់​ថៃ​ដើម្បី​ការពារ​អធិបតេយ្យ​របស់​ខ្លួន​៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        239
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        235

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm