និស្សិត និងសាស្ដ្រាចារ្យពីសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ចុះ​សិក្សា​ឈ្វេង​យល់​ពី​ស្ថាបត្យ​កម្ម​បុរាណនៅតំបន់អង្គរ

2025/11/23 04:29:47 pm        1.0 K

ក្រុមនិស្សិត និងសាស្ដ្រាចារ្យ អាហារូបករណ៍ថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាលជាង២៦០នាក់ មក​ពី​សាកល​វិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានធ្វើទស្សនៈកិច្ច​សិក្សា​ឈ្វេង​យល់​ពី​ប្រវត្ដិ​សាស្ដ្រ​វប្បធម៌ សំណង់ស្ថាបត្យកម្មបុរាណនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

លោកបណ្ឌិត កុល សារូ ព្រឹទ្ធបុរសមហាវិទ្យាល័យ វិទ្យាសាស្ដ្រសង្គម នៃ​សាកល​វិទ្យាល័យ​សម្ដេច​ព្រះ​មហា​សង្ឃរាជ បួរ គ្រី រាជធានីភ្នំពេញ មានប្រសាសន៍ថា ការធ្វើទស្សនៈកិច្ចសិក្សានេះ ត្រូវ​បាន​ធ្វើ​បទបង្ហាញយ៉ាងយកចិត្ដទុកដាក់ពីលោកសាស្ដ្រាចារ្យ ក្រោមប្រធានបទ ដំណើរ​នៃ​ការ​គ្រប់​គ្រង​សម័យ​អតីតកាល។ លោកបណ្ឌិតបានបន្ដថា ក្រុមនិស្សិត​ពួក​គាត់​ធ្លាប់​បាន​តែ​សិក្សា​លើ​ទ្រឹស្ដី ​ប៉ុន្ដែនៅពេលសិក្សាឈ្វែងយល់ផ្ទាល់នៅតាមប្រាសាទ ពួកគាត់​យល់​កាន់​តែ​ច្បាស់​ពី​ប្រវ​ត្ដិ​សាស្ដ្រ​វប្បធម៌ អរិយធម៌ខ្មែរ និងសំណង់ស្ថាបត្យកម្មប្រាសាទបុរាណ។

លោកបណ្ឌិតបន្ដថា ក្រុមនិស្សិត ក៏ដូចជាយុវជន ត្រូវតែចេះចឹងពីប្រវត្ដិសាស្ដ្ររបស់ខ្លួន ព្រោះ​ការ​គ្រប់​គ្រង​រដ្ឋមួយត្រូវការចេះច្រើនជំនាញ សម្រាប់ការដឹកនាំទៅថ្ងៃអនាគត ហើយ​ទស្សន​កិច្ច​សិក្សា​នេះ ក៏ជាការឆ្លើយតមនូវអនុសាសន៍ខ្ពង់ខ្ពស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ដ្រី​ ក្នុងការបំផុសមហាជន ពិសេសយុវជន ដើម្បី​ធ្វើ​សកម្ម​ភាព​រួម​គ្នា​ផ្សព្វ​ផ្សាយ​ឱ្យ​កាន់​តែ​ទូ​លាយ​​ នៅតំបន់ទេសចរណ៍វប្បធម៌។ លោកបណ្ឌិត ក៍បានថ្លែង​អំណរ​គុណ​ដល់ថ្នាក់​ដឹក​នាំ​សាកល​វិទ្យាល័យ​សម្ដេចព្រះមហាសង្ឈរាជបួរគ្រីផងដែរ ដែល​បាន​ផ្ដល់​ឱ្យ​និស្សិត និង​សាស្ដ្រា​ចារ្យ​ចុះកម្ម​សិក្សាឈ្វេង​យល់​ពីប្រាសាទបុរាណនៅតំបន់រមណីយដ្ឋានអង្គរ។

តំណាង​ឱ្យ​ក្រុមនិស្សិតនីមួយៗ ពួកគាត់បានលើកឡើងថា ការធ្វើទស្សកិច្ចរយៈពេលបីថ្ងៃនេះ បាន​ធ្វើ​ឱ្យ​ពួកគាត់ស្គាល់កាន់តែច្បាស់ពីសំណង់ស្ថាបត្យកម្មរបស់បុព្វការីជន ដែល​បាន​បន្សល់​ទុក​ឱ្យ​ខ្មែរ​ជំនាន់​ក្រោយ បានស្គាល់ពីវប្បធម៌ អរិយធម៌របស់ខ្លួន។ ពួកគាត់បន្ដថា សំណង់​ប្រាសាទ​បុរាណ ​ពិត​ជាបេតិកភណ្ឌរបស់ជាតិខ្មែរ មិន​អាច​រក​អ្វី​មក​កាត់​ថ្លៃ​បាន​ឡើយ​។ ការ​កសាង​ប្រាសាទ​នីមួយរបស់បុព្វបុរសខ្មែរ គឺមានភាពសច្ចារ្យខ្លាំងណាស់ ដែល​ប្រទេស​ដ​ទៃ​ទៀត​មិន​អាច​ធ្វើ​បាន។ ពួក​គាត់នឹងចូលរួមថែរក្សានូវ​វប្បធម៌របស់ខ្មែរឱ្យបានគង់វង្ស។

សូមបញ្ជាក់ថា ការធ្វើទស្សនកិច្ចសិក្សារបស់សាស្ដ្រាចារ្យ និស្សិត នៃសាកល​វិទ្យាល័យ​សម្ដេច​ព្រះ​មហា​សង្ឃ​រាជ​បួរគ្រីនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ នៅតាមប្រាសាទរួមមាន ប្រាសាទព្រះគោ ប្រាសាទបន្ទាយស្រី ព្រះលានជល់ដំរី ប្រាសាទ​បាយ័ន និងប្រាសាទអង្គរវត្ដ៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីនាំយកអំណោយមនុស្សធម៌សម្រាលទុក្ខលំបាក ជូនលោកតាលោកយាយចាស់ជរាគ្មានទីពឹងនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ
2026/04/07 08:05:05 pm        1
កម្ពុជាបន្តស្នើទៅថៃឱ្យរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC និងជំរុញឱ្យបន្តអនុវត្តការងារនៅលើដីជាក់ស្តែង
2026/04/07 07:05:43 pm        1
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជានឹងចាត់វិធានការ​តាមផ្លូវច្បាប់ចំពោះម្ចាស់កាស៊ីណូផ្តល់ទីតាំងឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើស Online Scams
2026/04/07 06:22:27 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភពប៉ាគីស្ថាន៖ កិច្ចប្រឹងប្រែង ដើម្បីសម្រួលដល់ការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបន្ត

2026/04/07 08:57:51 pm
​អាមេរិកវាយប្រហារគោលដៅយោធាលើកោះ Kharg របស់អ៊ីរ៉ង់ ខណៈលោក Vance ប្រាប់ថា គ្មានការប្តូរយុទ្ធសាស្ត្រទេ
2026/04/07 08:54:44 pm
​ប្រេងឡើងថ្លៃ និងកង្វះខាតប្រេង រុញច្រានឲ្យអ្នកប្រើប្រាស់ប៉ាគីស្ថានងាកមករកម៉ូតូអគ្គិសនី
2026/04/07 08:54:09 pm
​លោក Trumpថា សង្គមមនុស្សទាំងមូលនឹងត្រូវស្លាប់នៅយប់នេះ បើសិនជាអ៊ីរ៉ង់មិនបង្កើតកិច្ចព្រមព្រៀង
2026/04/07 08:30:51 pm
​[UPDATE] លោក Trump បញ្ជាក់ថា «អារ្យធម៌ទាំងមូលនឹងលែងមាននៅយប់នេះ» បើអ៊ីរ៉ង់មិនធ្វើកិច្ចព្រមព្រៀង
2026/04/07 08:21:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/06 07:04:12 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/06 05:57:18 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/06 04:24:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am