ស.ស.យ.ក ចូលរួមយ៉ាងសកម្មជាមួយ NEA ក្នុងការចែករំលែកព័ត៌មាន និងផ្សព្វផ្សាយ​ឱកាស​ការងារ​ដល់បងប្អូនអតីតពលករមកពីថៃ និងអ្នកស្វែងរកការងារធ្វើ នៅតាមមូលដ្ឋានឃុំ-សង្កាត់​នីមួយៗ

2025/11/23 11:55:58 pm        354

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្តបន្ទាយមានជ័យ មានការរៀបចំកម្មវិធី «ប្រគល់កង់ជូនដល់យុវជនស្ម័គ្រចិត្តឃុំ-សង្កាត់ ជាតំណាងភ្នាក់ងារព័ត៌មានទីផ្សារការងារ នៃ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ» ក្រោមសហអធិបតីភាព ឯកឧត្តម ហេង សួរ សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យដោយមានអ្នកចូលរួមដែលជាសមាជិក សមាជិកា ស.ស.យ.ក. និងយុវជនស័្មគ្រចិត្តឃុំ-សង្កាត់ ជាភ្នាក់ងារព័ត៌មានទីផ្សារការងារប្រមាណជាង ៤០០នាក់។

ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងថា ការប្រគល់កង់ជូនយុវជន ស្ម័គ្រចិត្ត ស.ស.យ.ក ឃុំ-សង្កាត់ សម្រាប់ជាមធ្យោបាយចុះផ្សព្វផ្សាយផ្ដល់ព័ត៌មានអំពីឱកាសការងារ ដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនអតីតពលករ គឺពិតជាចាំបាច់ក្នុងការជួយដល់មូលដ្ឋាននីមួយៗផ្ទាល់។  

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បាននិងកំពុងផ្តល់គ្រប់មធ្យោបាយដើម្បីដោះស្រាយនូវការឆ្លើយតបចំពោះតម្រូវការព័ត៌មានទីផ្សារការងារចំគោលដៅ។ ឯកឧត្តមបានថ្លែងអំណរគុណនិងកោតសសើរចំពោះការចូលរួមរបស់ប្អូនៗក្មួយៗយុវជនស័្មគ្រចិត្តឃុំ-សង្កាត់ ជាភ្នាក់ងារព័ត៌មានទីផ្សារការងារ ជួយចុះឈ្មោះអ្នកស្វែងរកការងារ ក្នុងគោលបំណងដើម្បីជួយបងប្អូនអតីតពលករនៅតាមភូមិ ឃុំ-សង្កាត់ និងដល់អ្នកស្វែងរកការងារធ្វើ ព្រមទាំងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ។ 

បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ប្អូនៗក្មួយៗ យុវជនទាំងអស់នៅទីនេះ គឺជាអ្នកផ្សព្វផ្សាយព័ត៌មានទីផ្សារការងារជាប្រចាំ ពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយ ដើម្បីជួយឱ្យបងប្អូននៅមូលដ្ឋានបានដឹង និងអាចរកការងារធ្វើបានឆាប់រហ័ស ដោយសារពួកគាត់ជាអ្នកស្រុកផ្ទាល់ដឹងច្បាស់អំពីស្ថានភាពជាក់ស្តែងនៅតាមភូមិ ឃុំ-សង្កាត់ និងស្គាល់បងប្អូនអតីតពលករដែលទើបត្រឡប់ពីថៃ ក៏ដូចជាបងប្អូនដែលកំពុងត្រូវការការងារធ្វើ។

ឯកឧត្តមរដ្ឋមន្រ្តី បានអះអាងថា តាមរយៈយុទ្ធនាការ “ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ” និង “យុវជនស្ម័គ្រចិត្តនៅតាមឃុំ-សង្កាត់ ជាភ្នាក់ងារព័ត៌មានទីផ្សារការងារ” រួមគ្នាជាធ្លុងមួយជាមួយក្រសួង អាជ្ញាធរមូលដ្ឋាន ដៃគូនានា ក្នុងការផ្សព្វផ្សាយឱកាសការងារដល់បងប្អូនអតីតពលករខ្មែរគ្រប់ៗរូប ដែលត្រឡប់មកកាន់មាតុប្រទេសវិញដែលសម្រេចបានលទ្ធផលគួរជាទីមោទន ហើយរហូតមដល់ពេលនេះ មានពលករចំនួនជាង ២៨ម៉ឺននាក់ ទទួលបានការងារក្នុងប្រព័ន្ធ និងបងប្អូនអតីតពលកររាប់ម៉ឺនផ្សេងទៀត បានទទួលការងារដោយខ្លួនឯងដូចជាផ្នែកសំណង់ ភោជនីយដ្ឋាន និងសិប្បកម្ម ជាដើម។ ជាមួយគ្នានេះ នៅមានឱកាសការងារចំនួនជាង៨,២ម៉ឺនកន្លែងនៅទូទាំងរាជធានី-ខេត្តទាំង២៥កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើជាពិសេសបងប្អូនអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃលើវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម។ 

នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានប្រគល់កុំព្យូទ័រយួរដៃចំនួន ៨០គ្រឿង និងអាវរងាជាង ១០០អាវ ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ចែងប្រើប្រាស់ទៅតាមតម្រូវការជាក់ស្ដែង។

គិតចាប់ពីថ្ងៃទី១៦ ខែសីហា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុម័តចុះឈ្មោះសមាជិក សមាជិកា ស.ស.យ.ក. ជាភ្នាក់ងារព័ត៌មានទីផ្សារការងារសរុបចំនួន ៣ ២៩៦នាក់ មកពីគ្រប់ឃុំ-សង្កាត់ នៅទូទាំងប្រទេស។ ក្នុងនោះដែរ ភ្នាក់ងារព័ត៌មានទីផ្សារការងារទាំងនោះ បានចុះឈ្មោះអ្នកស្វែងរកការងារធ្វើបានចំនួន ៧ ៣១៧នាក់ ដោយក្នុងនោះខេត្តបន្ទាយមានជ័យ មានចំនួន ១ ៣១១នាក់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        238
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm