នៅដើមខែមីនាខាងមុខ ឯកឧត្តម ប្រាក់ សុខុន នឹង​ទៅ​ទស្សនកិច្ចនៅមីយ៉ាន់ម៉ា

2022/02/17 11:27:10 pm        579

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ នៅដើមខែមីនាឆ្នាំ២០២២ខាងមុខ​ឯកឧត្តម ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមឯកឧត្តម​ជាប្រសិតពិសេស​របស់​ប្រធាន​អាស៊ាន ​នឹងធ្វើដំណើរ​ទៅទស្សនកិច្ចនៅសហភាពមីយ៉ាន់ម៉ា​ ដើម្បី​ជួប​ជាមួយលោក មីន អោង លាំង និងរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា ព្រមទាំងភាគីពាក់ព័ន្ធនៃជម្លោះនៅក្នុងប្រទេសនេះ។

នេះបើយោងតាមប្រសាសន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពីលទ្ធផលកិច្ចប្រជុំចង្អៀត​ រដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជា នារសៀលថ្ងៃទី១៧ ខែកុម្ភៈនេះ។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា វិបត្តិមីយ៉ាន់ម៉ា គឺមានភាពស្មុគស្មាញខ្លាំងណាស់ ដែល​មិន​អាចរំពឹងច្រើនពេកនោះទេ​ ពោលគឺត្រូវទាមទារពេលវេលា ទាមទារការ​អត់ធ្មត់ និង​ទាមទារ​នូវ​អភិក្រម​មួយដែលប្រកដោយភាពជាក់ស្តែងនិយម ​ព្រោះនៅមីយ៉ាន់ម៉ា ជាប្រទេស​មួយ​ដែល​ដឹកនាំ​ដោយរបបយោធា​តាំង​ពី​ទទួលបានឯករាជ្យជាង៧០ឆ្នាំ​មកម្ល៉េះ​ដែល​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ប្រទេសនេះ ​ហើយ​ប្រទេសនេះ​មាន​វប្បធម៌​នយោបាយ​ក៏​ពិបាក​ ប្រវត្តិ​សាស្រ្ត​នយោបាយ​នៅក្នុង​ប្រទេសនេះ ​ក៏ពិបាក។

ពាក់ព័ន្ធបញ្ហាមីយ៉ាន់ម៉ានេះផងដែរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី១៣ ខែមករា ក​ន្លងមក បានទទួលជួបសន្ទនា​តាមប្រព័ន្ធ​វីដេ​អូ​ជាមួយ​លោកជំទាវបណ្ឌិត ណូលីន ហេយហ្សឺ (Noeleen Hayzer) ​ប្រេសិតពិសេសថ្មី របស់​អគ្គលេខា​ធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា ។

ក្នុងជំនួបកាលណោះលោកជំទាវ បានអបអរសាទរ ​ចំពោះ​សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​ដែល​មានតួនាទីជាប្រធានអាស៊ាន​ក្នុងឆ្នាំ២០២២នេះ ហើយ​កម្ពុជា​ក៏មាន​បេសកជនពិសេស​នៃ​អាស៊ាន​ទទួល​បន្ទុក​មីយ៉ាន់ម៉ា​ផងដែរ ។

គួរបញ្ជាក់ថា ដំណើរ​ទស្សនកិច្ចការងាររបស់សម្ដេចតេជោ ហ៊ុន សែន ទៅ​មីយ៉ាន់ម៉ា​កាល​ពី​ពេលថ្មីៗនេះ ​មិន​ចេញ​ឆ្ងាយ​ពី​ធម្មនុញ្ញ​អាស៊ាន​ ហើយ​ចំណុច​ដែល​បាន​ឯកភាពគ្នាចំនួន៥ ក្នុង​ប្រទេស​អាស៊ាន​ទាំង១០ នាពេលកន្លងទៅនោះទេ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm