សភាអេឡិចត្រូនិកដែលអគ្គលេខាធិការដ្ឋានរដ្ឋសភាកំពុងដាក់ឱ្យដំណើរការជាបណ្តើរៗ បានជួយបង្កើននូវតម្លាភាព គណនេយ្យភាព និងយុត្តិធម៍ សម្រាប់ស្ថាប័នរដ្ឋសភា

2025/11/24 03:59:19 pm        117

អញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីវិបស្សនា ស្តីពី «ការវាយតម្លៃលទ្ធផលការងារឆ្នាំ ២០២៥ និងការផ្សព្វផ្សាយផែនការសកម្មភាពឆ្នាំ ២០២៦ សម្រាប់ការអនុវត្តកម្មវិធី ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ការកែទម្រង់រដ្ឋបាលសាធារណៈ» របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជានាយកខុទ្ទកាល័យរបស់សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សភាអេឡិចត្រូនិក ដែលអគ្គលេខាធិការដ្ឋានរដ្ឋសភា បាននិងកំពុងដាក់ឱ្យដំណើរការជាបណ្តើរៗ បានជួយបង្កើននូវតម្លាភាព គណនេយ្យភាព និងយុត្តិធម៍ សម្រាប់ស្ថាប័នរដ្ឋសភា ដោយសារតែរាល់ទិន្នន័យ និងសកម្មភាពការងារទាំងអស់ ត្រូវបានកត់ត្រា និងត្រួតពិនិត្យយ៉ាងម៉ត់ចត់ ធ្វើឱ្យការងារប្រចាំថ្ងៃរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា មានភាពច្បាស់លាស់ ងាយស្រួលក្នុងការត្រួតពិនិត្យ ហើយអាចកំណត់អ្នកទទួលខុសត្រូវយ៉ាងច្បាស់លាស់ផងដែរ។

ក្រោមការដឹកនាំរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អគ្គលេខា ធិការដ្ឋានរដ្ឋសភា ដែលជាសេនាធិការរបស់រដ្ឋសភា បានធ្វើកំណែទម្រង់ស៊ីជម្រៅការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កែទម្រង់រដ្ឋបាលសាធារណៈ និងគម្រោង សភាឌីជីថល(E-Parliament )។ ការកែទម្រង់និងការអភិវឌ្ឍនេះ បានកំពុងដំណើរការទៅមុខ ប្រកបដោយលទ្ធផលគួរជាទីមោទនៈ។ 

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងរដ្ឋបាលសាធារណៈ ព្រមទាំងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសភាអេឡិចត្រូនិក របស់រដ្ឋសភា នីតិកាលទី៧ នេះ បានសបញ្ជាក់ពីការប្តេជ្ញាចិត្តមោះមុតរបស់ រដ្ឋសភាក្នុងការបន្ស៊ីយុទ្ធសាស្រ្តការងារ ការបង្កើតភាពប្រទាក់ក្រឡា និងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងផែនការអនុវត្តការងាររបស់ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីធ្វើយ៉ាងណា ជំរុញការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនិងហិរញ្ញវត្ថុសាធារណៈ កាន់តែមានប្រសិទ្ធិភាព ស័ក្តិសិទ្ធភាព និងប្រកាន់ខ្ជាប់នូវទស្សនាទាននៃការធ្វើកំណែទម្រង់ជាប់ជាប្រចាំ ដោយមិនត្រូវភ័យខ្លាច ឬចុះញ៉មជាដាច់ខាត។

ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើនេះ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ បានរំលឹកពីអនុសាសន៍ ថ្នាក់ដឹកនាំរដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលធ្លាប់បានលើកឡើងនាពេលកន្លងមកជូនដល់ថ្នាក់ដឹកនាំនិងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការបន្តអនុវត្តជាក់ស្តែង ដើម្បីសម្រេចបាននូវលទ្ធផលតាមការគ្រោងទុក ក្នុងនោះមាន អនុសាសន៍ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាចំនួន ៦ អនុសាសន៍ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ចំនួន ៥ និងអនុសាសន៍របស់ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ចំនួន៣ចំណុច។ 

ឯកឧត្តមបណ្ដិត កែវ ពិសិដ្ឋ បានរំលឹកនូវ អនុសាសន៍ចំនួន ៦ របស់សម្តេចប្រធានរដ្ឋសភា ទាំង៦ចំណុចមាន ៖

- ទី១៖ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកសាងស្នាដៃថ្មីៗ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ ឬសេចក្តីសម្រេចនានាពាក់ព័ន្ធនឹងការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចល្អ។ 

- ទី២៖ ត្រូវត្រៀមខ្លួនជាស្រេចក្នុងការផ្តល់សេវាជូនដល់គណៈកម្មាធិការអចិន្រៃ្តយ៍ គណៈកម្មការជំនាញ និងសមាជិក សមាជិកាសភា ឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ។ 

- ទី៣៖ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍គុណាធិបតេយ្យ ដោយកំណត់ឱ្យឃើញ និងផ្តល់ការលើកទឹកចិត្តដល់មន្រ្តីដែលមានស្នាដៃ។ 

- ទី៤៖ បន្តលើកកម្ពស់សមត្ថភាពស្ថាប័ន និងពង្រឹងសមត្ថភាពជំនាញដល់មន្រ្តី ស្របទៅនឹងតម្រូវការ ការងាររបស់អង្គភាពទទួលបន្ទុក ក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងមូល សំដៅធានាបាននូវការផ្តល់សេវាកម្មប្រកបដោយគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។ ការវាយតម្លៃសមត្ថភាពនិងជំនាញរបស់មន្រ្តី (Human Resource Mapping) និងការសិក្សាពីតម្រូវការ (Need Assessment)។ 

- ទី៥៖ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវមានគុណធម៌ ចេះដឹងសុខទុក្ខរបស់មន្រ្តី ហើយត្រូវលើកទឹកចិត្ត ឱ្យមានការចូលរួមគ្រប់ៗគ្នាពីមន្រ្តី ដោយចៀសវាងដាច់ខាតនូវ ជំងឺតួឯក និងការយកប្រយោជន៍សួនតួជាធំ

- ទី៦៖ បន្តជំរុញ និងលើកកម្ពស់អភិបាលកិច្ចល្អ នៅក្នុងស្ថាប័នសំដៅធានាឱ្យបាននូវការចូលរួមប្រកបដោយបរិយាបន្ន(Inclusive) សមភាព (Equity) តម្លាភាព(Transparency) និងគណនេយ្យភាព (Accountability)។

សូមជម្រាបថាអគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំ កម្មវិធីវិបស្សនា ស្តីពី «ការវាយតម្លៃលទ្ធផលការងារឆ្នាំ ២០២៥ និងការផ្សព្វផ្សាយផែនការសកម្មភាព ឆ្នាំ ២០២៦ សម្រាប់ការអនុវត្តកម្មវិធីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ» កាលពីថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៥ នៅសណ្ឋាគារឌីយ៉ាម៉ង់ ក្នុងខេត្តកំពត៕

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        35
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        32
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm