សហគ្រិនស្រ្តីបង្ហាញនូវមោទនភាព នៃការទទួលបានពានរង្វាន់អាស៊ាន លើការអភិឌ្ឍអាជីវកម្ម

2025/11/24 05:37:21 pm        267

សហគ្រិនជាស្រ្តីកម្ពុជាបង្ហាញនូវមោទនភាព នៃការទទួលបានពានរង្វាន់លំដាប់អាស៊ាន លើ​ការ​ចូល​រួម​ចំណែកក្នុងកិច្ចការសង្គម និងអភិវឌ្ឍអាជីវកម្មបៃតង ដែលជាការចូល​រួម​លើក​កម្ពស់​សហគ្រិន​ជា​ស្រ្តី ការបង្កើនភាពអង់អាចដល់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការ​ដឹក​នាំ​សាធារណៈជាដើម។ 

សហគ្រិនស្រ្តីកម្ពុជា លើកឡើងក្នុងការទទួលបានពានរង្វាន់បណ្តាញសហគ្រិនស្រ្តីអាស៊ាន (AWEN) នៅចុងសប្តាហ៍កន្លង មកថា ពានរង្វាន់បណ្តាញសហគ្រិនស្ត្រីអាស៊ាន គឺ​ជា​ការ​ទទួល​ស្គាល់​ដ៏​មាន​កិត្យានុភាព ដែលជាសមិទ្ធិផលឆ្នើម និងការរួមចំណែក របស់សហគ្រិន​ស្ត្រី​នៅ​ទូទាំង​អាស៊ាន​។ ​ពានរង្វាន់នេះបង្ហាញពីភាពធន់ ការច្នៃប្រឌិត និងភាពជាអ្នកដឹកនាំរបស់ស្ត្រី ជា​ពិសេស​នៅ​ក្នុងឧស្សាហកម្ម និងសហគមន៍របស់ពួកគេ។ តាមរយៈការផ្តល់ពានរង្វាន់ ក៏​មាន​គោល​បំណង​បំផុស​គំនិតអ្នកដឹកនាំស្ត្រីជំនាន់ក្រោយ និង ជំរុញប្រព័ន្ធអេកូឡូស៊ី​គាំទ្រ​សម្រាប់​ស្ត្រី​ក្នុង​អាជីវកម្ម​។

ជុំវិញការទទួលបានពាននេះដែរ, សហគ្រិនស្រ្តីទាំងនោះបានបង្ហាញនូវមោទនភាព សប្បាយ​រីក​រាយ​ឥត​ឧបមា ដែលតាមរយៈ បានបង្ហាញឱ្យឃើញ​អំពី​ការ​អភិវឌ្ឍ​រីក​ចម្រើន​នៃ​បណ្តា​ញ​ស្រ្តី​កម្ពុជា ​លើការចូលរួមក្នុងសកម្មភាពសង្គម ជាពិសេសលើកការអភិវឌ្ឍ អាជីវកម្ម ដោយ​បាន​បង្ហាញ​ទៅ​កាន់​ពិភពលោកថា ស្រ្តីកម្ពុជាបាននិងកំពុងបង្កើនភាពអង់អាចនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ជាពិសេសនៅក្នុងសកម្មភាពអាជីវកម្ម ការ​ជំរុញ​បង្កើត​នូ​វ​គំរូអាជីវកម្មថ្មីៗ ដើម្បីគាំទ្រដល់ទីផ្សារក្នុងស្រុក ក៏ដូចជាការនាំចេញ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងថា ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​ជា​ប្រធានអាស៊ានរបស់ កម្ពុជានៅឆ្នាំ២០២២ យើងមាន​មោទន​ភាព​ចំពោះ​ភាព​ជា​ស​ហ​គ្រិន​របស់​ស្ត្រី ជាចំណុចកណ្តាលនៃរបៀបវារៈក្នុងតំបន់ ដែលបណ្តាល ឱ្យមានសេចក្តី​ប្រកាស​អាស៊ាន ​ស្តីពីការដោះសោរការអភិវឌ្ឍសហគ្រិនភាពរបស់ស្ត្រី។ តាមរយៈនេះ ការរីក​ចម្រើន​របស់​ប្រទេស​​កម្ពុជា ឆ្លុះបញ្ចាំងពីថាមពលនៃភាពធន់ និងសន្តិភាព។ នៅក្នុងបរិយាកាសស្ថិរភាព និង​សុវត្ថិភាព ស្ត្រីកម្ពុជាបានរីកចម្រើនជាសហគ្រិន អ្នកអប់រំ អ្នកច្នៃប្រឌិត និងអ្នក​ដឹកនាំ​សហ​គមន៍​ជា​ដើម​។ នេះហើយជាមូលហេតុដែលយើងឲ្យតម្លៃដល់សន្តិភាព វាអាចឲ្យស្រ្តីនៅ កម្ពុជា​រៀន​សូត្រ​ច្រើន ​ម្ដាយរបស់យើងមានភាពរីកចម្រើន និងស្ត្រីរបស់យើង​អាច​ដឹក​នាំ​ដោយ​ភាព​ជឿ​ជាក់​លើ​ការ​ដឹក​នាំ ជាពិសេស លើអាជីវកម្ម៕​ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        38
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        143
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm