អ្នកស្លាប់នៅក្រុង Ternopil របស់អ៊ុយក្រែន កើនឡើង ខណៈការវាយប្រហារដ៏ធំថ្មីរបស់រុស្ស៊ី ស្រោចលើក្រុង Kharkiv

2025/11/24 06:05:51 pm        107

អាជ្ញាធរអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ (២៣ វិច្ឆិកា) បាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហាររបស់រុស្ស៊ី កាលពីសប្តាហ៍មុន ទៅលើទីក្រុង Ternopil ភាគខាងលិចរបស់អ៊ុយក្រែន បានកើនឡើងដល់ ៣៤នាក់ហើយ ដែលជាការវាយប្រហារដ៏បង្ហូរឈាមបំផុតរបស់រុស្ស៊ីលើជនស៊ីវិលអ៊ុយក្រែន នៅក្នុងឆ្នាំ២០២៥នេះ។

គួររម្លឹកថា មីស៊ីលរុស្ស៊ីមួយគ្រាប់បានវាយចំអគារផ្ទះល្វែងមួយកន្លែងនៅទីក្រុង Ternopil កាលពីថ្ងៃអង្គារសប្ដាហ៍មុន ពោលគឺនៅមុនពេលការលេចដំណឹងផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន។ ក្រៅពីអ្នកស្លាប់ដ៏ច្រើននេះ មនុស្សជាង ៩០នាក់ ផ្សេងទៀតបានរងរបួស។

ទន្ទឹមនឹងនេះ ការវាយប្រហារពីកងកម្លាំងទីក្រុងមូស្គូ នៅតែបន្តយ៉ាងខ្លាំងក្លា ដោយក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារដោយយានដ្រូន "ទ្រង់ទ្រាយធំ" ថ្មីមួយកាលពីថ្ងៃអាទិត្យ លើទីក្រុង Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន ដោយបង្កការស្លាប់ និងរងរបួសមួយចំនួនទៀត។ អភិបាលក្រុង លោក Ihor Terekhov បានសរសេរបង្ហោះលើកម្មវិធីផ្ញើសារតេលេក្រាមថា "មានការវាយប្រហារទ្រង់ទ្រាយធំមួយលើក្រុង Kharkov"។

ការវាយប្រហារចំនួន ១៥លើក ត្រូវបានកត់ត្រាក្នុងតំបន់ចំនួន ៦ នៃទីក្រុងភាគឦសានរបស់អ៊ុយក្រែនមួយនេះ។ គួរឱ្យដឹងថា ក្រុង Kharkiv ដែលស្ថិតនៅចម្ងាយ ៣០គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនរុស្ស៊ី បានជួបប្រទះការប៉ុនប៉ងរបស់រុស្ស៊ី ដើម្បីដណ្ដើមយកក្រុងនេះនៅដើមដំបូងនៃជម្លោះជិត ៤ឆ្នាំ ហើយចាប់តាំងពីពេលនោះមក Kharkiv គឺជាគោលដៅនៃការវាយប្រហារជាញឹកញាប់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        69
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        59
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm