អាកាសយានដ្ឋាន Vilnius របស់ប្រទេសលីទុយអានី បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ថាអាកាសយានដ្ឋានេះ បានផ្អាកប្រតិបត្តិការបណ្តោះអាសន្នដោយសារតែបាឡុងហោះចូលដែនអាកាសរបស់ខ្លួន ដែលត្រូវបង្វែរជើងហោះហើរចូលមួយចំនួនទៅកាន់ទីក្រុងផ្សេងទៀត។ ប្រតិបត្តិករ បាននិយាយថា ការរឹតបន្តឹងត្រូវបានដកចេញនៅម៉ោងប្រហែល ០០:២៥នាទី ម៉ោងក្នុងស្រុកនៅថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកានេះ។

អាកាសចរណ៍អឺរ៉ុប បានធ្លាក់ចូលទៅក្នុងភាពវឹកវរដដែលៗក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយការមើលឃើញយានដ្រូននិងការលុកលុយ រួមទាំងនៅអាកាសយានដ្ឋាននៅក្នុងទីក្រុង Copenhagen និង ទីក្រុងBrussels ហើយការបិទនៅទីក្រុង Vilnius គឺជាការបិទលើកទី៩របស់រដ្ឋធានីប្រទេសលីទុយអានីចាប់តាំងពីដើមខែតុលាមក។
ប្រទេសលីទុយអានី និយាយថាការរំខានទាំងនេះបណ្តាលមកពីបាឡុងអង្កេតអាកាសធាតុដែលបញ្ជូនបារីខុសច្បាប់ពីប្រទេសជិតខាងបេឡារុស ហើយបានដាក់កំហុសទៅលើប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ចំពោះការអនុញ្ញាតឱ្យមានការអនុវត្តបែបនេះ ដោយចាត់ទុកថាជាទម្រង់នៃ «ការវាយប្រហារកូនកាត់»។
កាលពីខែមុន ប្រទេសលីទុយអានី បានបិទច្រកឆ្លងកាត់ពីរកន្លែងនៅព្រំដែនរបស់ខ្លួនជាមួយប្រទេសបេឡារុស ដើម្បីឆ្លើយតបទៅនឹងឧបទ្ទវហេតុបាឡុង ប៉ុន្តែបានបើកឡើងវិញកាលពីដើមសប្តាហ៍មុន ខណៈការរំខានចរាចរណ៍ផ្លូវអាកាសទំនងជាបានបញ្ឈប់។
