មន្រី្តក្របខណ្ឌវប្បធម៌២០២១ ជាមូលធនមនុស្សប្រកបដោយសក្តានុពលក្នុងការលើកស្ទួយវិស័យវប្បធម៌

2022/02/18 02:42:36 am        763

ភ្នំពេញ ៖ ឯកឧត្តម ស្រី សួន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអៈអាងថា មន្រី្តក្របខណ្ឌវប្បធម៌២០២១ គឺជាទំពាំងស្នងឬស្សី និងជាមូលធនមនុស្សប្រកបដោយសក្តានុពល ក្នុងកិច្ចការងារលើកស្ទួយវិស័យ វប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃអនាគត។

​ការថ្លែងរបស់ឯកឧត្តម ស្រី សួន យ៉ាងដូច្នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលការងាររដ្ឋបាលសម្រាប់មន្រី្តរាជការក្របខណ្ឌឆ្នាំ២០២១ នាទីសី្តការក្រសួងរសៀលថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២២។

ឯកឧត្តម រដ្ឋលេខាធិការ បានបន្តទៀតថា ការបំពាក់ចំណេះដឹង និងចំណេះធ្វើនៅកន្លែងធ្វើការ គឺជាផែនការយុទ្ធសាស្រ្តអាទិភាព ដែលប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្រសួង តែងតែគិតគូអភិវឌ្ឍន៍សមត្ថភាព និងធនធានមនុស្សក្នុងវិស័យរដ្ឋបាល និងជំនាញវិជ្ជាជីវៈដែលបម្រើឲ្យវិស័យសិល្បៈ និងវប្បធម៌ និងដើម្បីឲ្យដើរស្របទៅតាមបរិបទនៃសាកលភាវូបនីយកម្ម និងភាពរីកចំរើនរបស់សង្គមជាតិនាពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនោះ រយៈពេល៣ថ្ងៃនៃវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ពិតជាបានខិតខំប្រឹងប្រែងទទួលយកនូវចំណេះដឹងថ្មីៗ ល្អៗ ពីលោកគ្រូឧទ្ទេសដែលមានចំណេះដឹង ជំនាញ និងបទពិសោធច្បាស់លាស់ លើមុខវិជ្ជាទាក់ទងនឹងកិច្ចការរដ្ឋបាល ដែលពិតជាផ្តល់ផលប្រយោជន៍ច្រើនដល់កិច្ចការងារប្រចាំថ្ងៃរបស់មន្រី្ត កម្មសិក្សាទាំងអស់ ដែលសំដៅពង្រឹងនូវគុណភាព ប្រសិទ្ធភាពការងារនៅតាមអង្គភាពនីមួយៗ។ ទន្ទឹមនឹងនេះឯកឧត្តម ស្រី សួន ក៏ស្នើសុំឲ្យសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ បន្តអភិវឌ្ឍ និងកែទម្រង់ធ្វើឲ្យប្រសើរឡើងថែមទៀតប្រព័ន្ធការងារ និងការបណ្តុះបណ្តាលនៅសាលា តួយ៉ាង ការគ្រប់គ្រងច្បាស់លាស់ ការធ្វើទំនើបកម្មជាបន្តបន្ទាប់ហេដ្ឋារចនាសម្ព័ន្ធសិក្សា និងស្រាវជ្រាវ ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង និងការងាររដ្ឋបាលសំដៅធានាបានតម្លាភាព គណនេយ្យ និងគុណភាពគំរូ។ សហការឲ្យបានល្អជាមួយនាយកដ្ឋានពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដាក់ចេញយន្តការវាយតម្លៃបេក្ខភាព និងជ្រើសរើសសម្រាំងយកបេក្ខជនល្អៗដែលធ្វើការផ្ទាល់ នឹងជំនាញដែលត្រូវមកបណ្តុះបណ្តាលឲ្យរៀនយល់ដឹងច្បាស់អំពីការទទួលខុសត្រូវរបស់ពួកគេនាពេលអនាគត។

បើតាមលោក តន សុវណ្ណឧត្តម នាយកសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ បានឲ្យដឹងថា បន្ទាប់ពីដំណើរការវគ្គបណ្តុះបណ្តាលអស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកុម្ភះ ឆ្នាំ២០២២ មានសិក្ខាកាមសរុបចំនួន៩៨រូប ក្នុងនោះស្រី្ត៤៨រូបមកពីនាយកដ្ឋាន និងមនី្ទរវប្បធម៌រាជធានី- ខេត្ត។ ក្រោយការបណ្តុះបណ្តាលយើងអាចគណនាសមត្ថភាពនៃការយល់ដឹងរបស់សិក្ខាកាមទាំងអស់មានការយល់ដឹងកើនឡើងគួរជាទីមោទនៈ និងទទួលបានការវាយតម្លៃសមត្ថភាពនៃការយល់ដឹងដូច ខាងក្រោម៖ កំរិតខ្សោយមានការថយចុះមកត្រឹមចំនួន២%, កំរិតមធ្យមមានការកើនឡើងមកត្រឹមចំនួន៩០% និងកំរិតល្អ មានចំនួនការកើនឡើងមកត្រឹម៨%។ ជាពិសេសតាមរយៈវគ្គបណ្តុះបណ្តាលនេះ លោកសង្ឃឹមថា ប្អូនៗដែលជាសិក្ខាកាមនិងជាមន្រី្តកម្មសិក្សារបស់ក្រសួង ពិតជាទទួលបាននូវចំណេះដឹង និងទស្សនាទានថ្មី សម្រាប់យកទៅបម្រើការងារលើវិស័យរដ្ឋបាលនៅក្នុងអង្គភាពរបស់ខ្លួនផងដែរ៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm