ចំនួនជាមធ្យមនៃអ្នកជំងឺផ្តាសាយធំដែលត្រូវបានរាយការណ៍នៅតាមស្ថាប័នវេជ្ជសាស្ត្រកំណត់នៅទូទាំងប្រទេសជប៉ុនបានឈានដល់កម្រិតព្រមានក្នុងល្បឿនលឿនបំផុតក្នុងរយៈពេល១០ឆ្នាំមកនេះ។

ក្រសួងបាននិយាយថា ក្នុងអំឡុងសប្តាហ៍ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៦ខែវិច្ឆិកា មានអ្នកជំងឺផ្តាសាយធំចំនួន១៤៥.៥២៦នាក់ត្រូវបានរាយការណ៍នៅទូទាំងស្ថាប័នប្រហែល៣.០០០កន្លែង ដែលមានចំនួនជាមធ្យម៣៧នាក់ក្នុងមួយមណ្ឌល។

ខេត្ត Miyagi នៅភាគឦសានប្រទេសជប៉ុនមានតួលេខខ្ពស់បំផុត ដោយមានអត្រាជាមធ្យម៨០ករណីក្នុងមួយគ្លីនិក បន្ទាប់មកគឺខេត្ត Saitama ដែលមាន៧០ករណី។
ការផ្ទុះឡើងនៃជំងឺផ្តាសាយធំ ជាធម្មតាកើតឡើងនៅរដូវរងា និងចុងរដូវផ្ការីក នៅក្នុងប្រទេសជប៉ុន។