បង់ក្លាដែសស្នើសុំឱ្យឥណ្ឌាធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ក្រោយកាត់ទោសកំបាំងមុខ

2025/11/24 07:59:24 pm        112

បង់ក្លាដែសបានស្នើសុំឱ្យឥណ្ឌាធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ដែលទើបតែត្រូវបានកាត់ទោសប្រហារជីវិតដោយកំបាំងមុខ ជុំវិញការបង្ក្រាបដ៏សាហាវកាលពីឆ្នាំមុនប្រឆាំងនឹងការបះបោរដឹកនាំដោយក្រុមចលនានិស្សិត។  

លោក Touhid Hossain ទទួលបន្ទុកកិច្ចការបរទេសក្នុងរដ្ឋបាលបណ្ដោះអាសន្នរបស់បង់ក្លាដែស កាលពីថ្ងៃអាទិត្យ បាននិយាយថា ទីក្រុងដាកា(Dhaka) បានផ្ញើលិខិតមួយច្បាប់កាលពីពីរថ្ងៃមុន ដោយជំរុញឱ្យទីក្រុង New Delhi ប្រគល់អតីតមេដឹកនាំដែលរត់គេចខ្លួន។ 

លោកស្រី Hasina វ័យ៧៨ ឆ្នាំ បានលាក់ខ្លួនក្នុងប្រទេសឥណ្ឌា ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកស្រី នៅពេលជាជានាយករដ្ឋមន្ត្រីបង់ក្លាដែសអស់រយៈពេល១៥ ឆ្នាំ រហូតដល់របបគ្រប់គ្រងខ្លួនត្រូវបានផ្តួលរំលំក្នុងការបះបោរដ៏ធំមួយនៅខែសីហា ឆ្នាំ២០២៤ ដែលមនុស្សជាង១.៤០០ នាក់ត្រូវបានសម្លាប់ នេះបើយោងតាមអង្គការសហប្រជាជាតិ។  

កាលពីថ្ងៃចន្ទដើមសប្ដាហ៍មុន តុលាការឧក្រិដ្ឋកម្មអន្តរជាតិពិសេស (ICT) នៅទីក្រុងដាកា បានកាត់ទោសលោកស្រី Hasina ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបានកាត់ទោសប្រហារជីវិត បំពេញតាមការសន្យាដ៏សំខាន់មួយរបស់រដ្ឋាភិបាលបណ្ដោះអាសន្ន ដែលដឹកនាំដោយអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពលោក Muhammad Yunus។  

បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការ ក្រសួងការបរទេសបង់ក្លាដែសបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ឥណ្ឌាមានការទទួលខុសត្រូវជាកាតព្វកិច្ច ក្រោមសន្ធិសញ្ញាធ្វើបត្យាប័នទ្វេភាគីដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៣ ដើម្បីសម្រួលដល់ការវិលត្រឡប់របស់អតីតមេដឹកនាំរូបនេះ។

ក្រសួងការបរទេសឥណ្ឌាបានឆ្លើយតបដោយនិយាយថា ខ្លួនបានដឹងសាលក្រមរបស់លោកស្រី Hasina។ ប៉ុន្តែរហូតមកដល់ពេលនេះ ឥណ្ឌាមិនទាន់បានធ្វើអត្ថាធិប្បាយលើការរំពឹងទុកនៃការធ្វើបត្យាប័នលោកស្រីនៅឡើយទេ។ កាសែតបង់ក្លាដែស Prothom Alo និយាយថា ទីក្រុងដាកា បានធ្វើសំណើធ្វើបត្យាប័នយ៉ាងហោចណាស់បីលើកមកហើយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        151
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        190
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm