តុលាការហ៊ួទីកាត់ទោសប្រហារជីវិតបុគ្គលិកជំនួយUN នៅយេម៉ែនចំនួន ១៨នាក់ ពីបទចារកម្មឲ្យអ៊ីស្រាអែល

2025/11/24 09:12:38 pm        174

តុលាការមួយដែលគ្រប់គ្រងដោយក្រុមហ៊ួទីនៅក្នុងរដ្ឋធានី Sanaa របស់ប្រទេសយេម៉ែនកាលពីថ្ងៃសៅរ៍បានកាត់ទោសប្រហារជីវិតបុគ្គលិកជំនួយយេម៉ែនចំនួន ១៨ នាក់ ដែលធ្វើការឲ្យទីភ្នាក់ងារមនុស្សធម៌អង្គការសហប្រជាជាតិ ពីបទធ្វើចារកម្មឲ្យអ៊ីស្រាអែល។

សេចក្តីសម្រេចរបស់តុលាការ បានបញ្ជាក់ថា «អ្នកទោស» នឹងត្រូវប្រហារជីវិតដោយក្រុមអ្នកបាញ់សម្លាប់ នៅកន្លែងសាធារណៈមួយ ក្នុងទីក្រុង Sanaa ។ ទន្ទឹមនឹងនេះ តុលាការដដែល បានកាត់ទោសមនុស្ស ២ នាក់ផ្សេងទៀត រួមទាំងស្ត្រីម្នាក់ ឲ្យឲ្យជាប់ពន្ធនាគារ ១០ឆ្នាំ ពីបទចោទប្រកាន់ដូចគ្នា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចាក់ផ្សាយដោយទូរទស្សន៍ al-Masirah ដែលគ្រប់គ្រងដោយក្រុម    ហ៊ួទី តុលាការបានចោទប្រកាន់អ្នកទោសទាំងនោះ ពីបទផ្តល់ព័ត៌មានដល់អ៊ីស្រាអែល សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអារ៉ាប៊ីសាអ៊ូឌីតអំពីទីតាំង សកម្មភាពនានា និងការសម្ងាត់រាប់សិបករណីរបស់មេដឹកនាំហ៊ួទីទាក់ទងនឹងបញ្ហានយោបាយ យោធា និងសន្តិសុខ ក៏ដូចជាព័ត៌មានអំពីមីស៊ីល រួមទាំងទីតាំងបាញ់ និងកន្លែងផ្ទុករបស់ពួកវា។

តុលាការបានបន្ថែមថា ជនជាប់ចោទទាំងនោះ បានជ្រើសរើសពលរដ្ឋជាច្រើននាក់ ដំឡើងកាមេរ៉ាឃ្លាំមើល និងទទួលបានប្រាក់ជាថ្នូរ ដែលជាសកម្មភាពនាំឲ្យមានការវាយប្រហារលើទីតាំងយោធា សន្តិសុខ និងជនស៊ីវិលជាច្រើន ដែលបានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។

កាលពីខែសីហា ការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើទីក្រុង Sanaa ដែលធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់ក្រុមហ៊ួទី ទៅលើអ៊ីស្រាអែល បានសម្លាប់មន្ត្រីហ៊ួទីរាប់សិបនាក់ ក្នុងនោះមាន«រដ្ឋមន្ត្រី» ចំនួន ១២ នាក់ និងលោក Mohammed Abdulkarim al-Ghamari នាយសេនាធិការនៃកងកម្លាំងយោធាហ៊ួទី ដោយបានបង្កការខូតយ៉ាងធ្ងន់ធ្ងរដល់ចលនានេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        32
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        32
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm