ក្រសួងការពារជាតិអង់គ្លេស អះអាងថា បានស្ទាក់ចាប់នាវាចម្បាំង និងនាវាដឹកប្រេងរបស់រុស្ស៊ី នៅឆ្នេរសមុទ្រ

2025/11/24 09:17:21 pm        130

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីរបស់ក្រសួងការពារជាតិអង់គ្លេសដែលបាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹកអង់គ្លេស បានស្ទាក់ចាប់នាវាចម្បាំងរុស្ស៊ីមួយគ្រឿង និងនាវាដឹកប្រេងមួយគ្រឿង នៅឆ្នេរសមុទ្រអង់គ្លេស ក្នុងប្រតិបត្តិការតាមដានក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។ 

ក្រសួងបានឲ្យដឹងថា នាវាល្បាត HMS Severn ដែលជានាវាល្បាតរបស់កងទ័ពជើងទឹកអង់គ្លេស បានតាមដាននាវាចម្បាំង RFN Stoikiy និងនាវាដឹកប្រេងមួយគ្រឿង ដែលបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Dover និងឆ្ពោះទៅទិសខាងលិចឆ្លងកាត់ច្រកសមុទ្រអង់គ្លេស ដោយមិនបានបញ្ជាក់ពីពេលវេលានៃការស្ទាក់ចាប់នោះទេ។

ក្រសួងបានអះអាងថា ក្រោយមក នាវាល្បាត HMS Severn នេះ បានប្រគល់ភារកិច្ចត្រួតពិនិត្យទៅ      ឲ្យ«សម្ព័ន្ធមិត្តមួយរបស់អង្គការណាតូ» ប៉ុន្តែនៅតែបន្តសង្កេតមើលពីចម្ងាយ។

ការស្ទាក់ចាប់នេះ បានកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បាននិយាយកាលពីថ្ងៃពុធថា នាវារុស្ស៊ីមួយគ្រឿងឈ្មោះ Yantar ដែលកំពុងធ្វើដំណើរនៅលើដែនទឹកអង់គ្លេស បានបាញ់កាំរស្មីឡាស៊ែរទៅកាន់អ្នកបើកយន្តហោះកងទ័ពអាកាសអង់គ្លេស ដែលកំពុងតាមដានការធ្វើដំណើរ របសនាវានេះ។

ខណៈពេលដែលចក្រភពអង់គ្លេស បានចាត់ទុកនាវា Yantar ថា ជា «នាវាចារកម្មរុស្ស៊ី» ស្ថានទូតរុស្ស៊ីប្រចាំនៅចក្រភពអង់គ្លេស បានបញ្ជាក់ថា វាគ្រាន់តែជា «នាវាស្រាវជ្រាវមហាសមុទ្រ» ដែលកំពុងប្រតិបត្តិការនៅក្នុងដែនទឹកអន្តរជាតិ ដោយបន្ថែមថា សកម្មភាពរបស់រុស្ស៊ី មិនបានប៉ះពាល់ដល់ផលប្រយោជន៍របស់ចក្រភពអង់គ្លេស ហើយក៏មិនមានបំណងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសនេះដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        211
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        252
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm