តម្លៃប្រេងមានលំនឹង ខណៈវិនិយោគិនកំពុងថ្លឹងថ្លែងក្តីសង្ឃឹមសន្តិភាពអ៊ុយក្រែន និងអត្រាការប្រាក់អាមេរិក

2025/11/24 09:19:02 pm        97

តម្លៃប្រេងមានលំនឹងបន្តិចនៅថ្ងៃចន្ទ (២៤ វិច្ឆិកា) នេះ បន្ទាប់ពីការធ្លាក់ចុះកាលពីសប្តាហ៍មុនប្រហែល ៣% ខណៈវិនិយោគិនសកលកំពុងតែថ្លឹងថ្លែងឱ្យបានហ្មត់ចត់អំពីលទ្ធភាពកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក ទល់នឹងការរំពឹងទុកនៃកិច្ចព្រមព្រៀងរុស្ស៊ី-អ៊ុយក្រែន ដែលអាចនាំឱ្យមានការផ្គត់ផ្គង់ពីរុស្ស៊ីបន្ថែមទៀត តាមរយៈការបន្ធូរបន្ថយទណ្ឌកម្ម។

សន្ទស្សន៍ប្រេងឆៅរបស់ Brent មិនផ្លាស់ប្តូរទេនៅក្នុងតម្លៃ ៦២,៥៦ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល ០៤:៥៨នាទី ព្រឹមព្រលឹមថ្ងៃចន្ទនេះ ខណៈសន្ទស្សន៍របស់ប្រេងអាមេរិក WTI ធ្លាក់ចុះបន្តិចចំនួន ២សេន ឬ ០,០៣% នៅតម្លៃ ៥៨,០៤ដុល្លារក្នុងមួយបារ៉ែល។

អ្នកវិភាគទីផ្សារ IG លោក Tony Sycamore បានសរសេរនៅក្នុងកំណត់ត្រាមួយថា "ស្ថានភាពនេះត្រូវបង្កឡើងជាចម្បងដោយការជំរុញយ៉ាងខ្លាំងក្លារបស់លោកប្រធានាធិបតី Donald Trump សម្រាប់កិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ដែលទីផ្សារសកលមើលឃើញថា ជាផ្លូវដ៏លឿនក្នុងការបើកឱ្យមានការផ្គត់ផ្គង់ពីរុស្ស៊ី យ៉ាងច្រើនសន្ធឹកសន្ធាប់ឡើងវិញ"។

គួរឱ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាពមួយ អាចនាំឱ្យមានការដកទណ្ឌកម្មដែលបានរារាំងការនាំចេញប្រេងរបស់រុស្ស៊ី។ យោងតាមរដ្ឋបាលព័ត៌មានថាមពលរបស់អាមេរិក បានឱ្យដឹងថា រុស្ស៊ីគឺជាប្រទេសផលិតប្រេងឆៅធំជាងគេទីពីរនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        11
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm