ក្នុងឱកាសចូលរួមមហាសន្និបាតលើកទី២៤របស់សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា អគ្គលេខាធិការរង អ.ន.ក និង ឯកឧត្តម ឧត្តមសេនីយ៍ទោ គីម សុផារុន អគ្គលេខាធិការរង អ.ន.ក បានអញ្ជើញក្នុងកិច្ចប្រជុំវេទិកាធុរកិច្ច ព្រមទាំងមានការចូលរួមពីគណៈប្រតិភូបណ្តាប្រទេសដែលជាសមាជិកសមាគមអតីតយុទ្ធជនអាស៊ាន។
កិច្ចប្រជុំវេទិកាធុរកិច្ចត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើនទំនាក់ទំនងសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីផ្តល់អត្ថប្រយោជន៍ដល់បណ្តាប្រទេសជាសមាជិក និងជួយគ្នាទៅវិញទៅមក៕











