អ៊ុយក្រែន ប្រឈមនឹងឱសានវាទរបស់អាមេរិក ឱ្យទទួលយក "ផែនការសន្តិភាព" ត្រឹមថ្ងៃទី២៧ វិច្ឆិកា

2025/11/24 10:30:42 pm        69

កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រធានាធិបតីអាមេរិក លោក Donald Trump បានកំណត់ថ្ងៃទី២៧ ខែវិច្ឆិកា ជាឱសានវាទសម្រាប់ទីក្រុងគីវ ឱ្យទទួលយកផែនការសន្តិភាព ២៨ចំណុច ដែលស្នើឡើងដោយរដ្ឋបាលរបស់លោក ដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ក្រោយមក នៅថ្ងៃអាទិត្យ (២៣ វិច្ឆិកា) មន្រ្តីអាមេរិក និងអ៊ុយក្រែន បានជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវ ដើម្បីពិភាក្សាសំណើនេះ ហើយភាគីទាំងពីរបញ្ជាក់ពីវឌ្ឈនភាពខ្ពស់ ដោយប្ដេជ្ញាបង្កើនល្បឿនធ្វើការទៅមុខទៀត។

ថ្លែងប្រាប់វិទ្យុ Fox News លោក Trump បាននិយាយថា "រូបលោកមានពេលវេលាកំណត់ជាច្រើន ប៉ុន្តែប្រសិនបើអ្វីៗដំណើរការទៅល្អ នោះពេលកំណត់ក៏នឹងអាចពន្យារបានដែរ ប៉ុន្តែថ្ងៃព្រហស្បតិ៍ (២៧ វិច្ឆិកា) គឺជាពេលវេលាដ៏សមរម្យមួយ"។ លោកបន្តថា អ៊ុយក្រែនបាត់បង់ទឹកដីហើយ ហើយ "អាចនឹងចាញ់ក្នុងពេលដ៏ខ្លី"។

ក្នុងសុន្ទរកថាទៅកាន់ប្រទេសជាតិ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា "ឥឡូវនេះ អ៊ុយក្រែនប្រឈមជម្រើសដ៏លំបាកនោះគឺ ការបាត់បង់សេចក្តីថ្លៃថ្នូរ ឬហានិភ័យនៃការបាត់បង់ដៃគូដ៏សំខាន់ នោះជាជម្រើសដ៏លំបាក ២៨ចំណុច ឬរដូវរងាដ៏លំបាកបំផុត"។ ថ្ងៃកំណត់នេះជាសញ្ញាបង្ហាញថា សេតវិមានកាន់តែអស់ភាពអត់ធ្មត់ហើយលើជម្លោះជាច្រើនឆ្នាំមកនេះ។ 

កាលពីសប្ដាហ៍មុន លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ក៏និយាយថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាលម្អិតនៃផែនការសន្តិភាព ២៨ចំណុចថ្មី ដែលស្នើឡើងដោយអាមេរិក ស្តីពីអ៊ុយក្រែន។ លោក Putin បន្តថា រុស្ស៊ីបានទទួលផែនការនេះ តាមបណ្តាញទំនាក់ទំនងមានស្រាប់ ជាមួយរដ្ឋបាលអាមេរិក ហើយសំណើនេះអាចជាមូលដ្ឋាននៃដំណោះស្រាយសន្តិភាពចុងក្រោយ ប៉ុន្តែសេចក្ដីព្រាងនោះមិនទាន់ត្រូវពិភាក្សាឱ្យបានលម្អិតជាមួយរុស្ស៊ី នោះទេ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        63
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        113
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm