សមរភូមិរុស្ស៊ី-អ៊ុយក្រែន នៅតែក្ដៅគគុក ទោះជាកិច្ចប្រឹងប្រែងសន្តិភាពបង្កើនល្បឿនក៏ដោយ

2025/11/24 10:34:41 pm        73

ការប្រយុទ្ធនៅជួរមុខដ៏ក្ដៅគគុករវាងភាគីជម្លោះរុស្ស៊ី និងអ៊ុយក្រែន នៅតែតានតឹងខ្លាំងក្នុងសង្រ្គាមជិត ៤ឆ្នាំមកនេះ ដោយភាគីរុស្ស៊ី បាននិយាយអះអាងកាលពីថ្ងៃអាទិត្យ (២៣ វិច្ឆិកា) ថា កម្លាំងរបស់ខ្លួនបានវាយដណ្តើមបានទីតាំងឈរជើងចំនួន៣ បន្ថែមទៀតនៅភាគខាងកើតអ៊ុយក្រែន ខណៈខាងអ៊ុយក្រែនវិញ នៅថ្ងៃដដែលនោះ បានរាយការណ៍ពីការប្រយុទ្ធ ១៦២កន្លែងនៅក្នុងសមរភូមិ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ក្នុងពេល ២៤ម៉ោងកន្លងទៅនោះ កងកម្លាំងរុស្ស៊ី បានវាយប្រហារលើគោលដៅអ៊ុយក្រែនក្នុង ១៤៨តំបន់ និងគ្រប់គ្រងបានទីតាំងទីលំនៅចំនួន៣ ដូចជាភូមិ Petrovskoye នៅតំបន់ Donetsk ព្រមទាំងភូមិ Tikhoye និងភូមិ Otradnoye ក្នុងតំបន់ Dnepropetrovsk។

ទីក្រុងគីវ កំពុងព្យាយាមរក្សាជំហរក្នុងបន្ទាយសំខាន់ៗនៅភាគខាងកើត ជាទីដែលទាហានរុស្ស៊ី កំពុងវាយដណ្តើមជាបន្តបន្ទាប់។ ក្នុងរបាយការណ៍របស់ខ្លួនកាលពីថ្ងៃអាទិត្យ នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន មិនបានលើកពីភូមិទាំង៣នោះទេ ដោយគ្រាន់តែរាយការណ៍ថា មានការប៉ះទង្គិចសរុប ១៦២ទីតាំង រវាងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន ក្នុងពេល ២៤ម៉ោងកន្លងទៅ។

ការមានប្រៀបចុងក្រោយបង្អស់របស់រុស្ស៊ី និងការប្រយុទ្ធដ៏ខ្លាំងក្លានេះ បានកើតឡើងស្របពេលពិភាក្សាកំពុងតែបង្កើនល្បឿនលើផែនការសន្តិភាពអ៊ុយក្រែន របស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីបញ្ចប់សង្រ្គាមដ៏បង្ហូរឈាមមួយនេះ៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm