បេក្ខជនផ្តាច់ខ្លួន ឈ្នះការបោះឆ្នោតប្រធានាធិបតី ក្នុងតំបន់ស៊ែរប៊ីរបស់បូស្នី

2025/11/24 11:26:11 pm        65

ដោយដកស្រង់លទ្ធផលបឋម គណៈកម្មាធិការរៀបចំការបោះឆ្នោត កាលពីថ្ងៃអាទិត្យ (ទី២៣ ខែវិច្ឆិកា) បានប្រាប់ឲ្យដឹងថា សម្ព័ន្ធមិត្តជិតស្និទ្ធរបស់មេដឹកនាំផ្តាច់ខ្លួននៃសាធារណរដ្ឋស៊ែរប៊ីរបស់ប្រទេសបូស្នី គឺលោក Milorad Dodik បានឈ្នះការបោះឆ្នោតប្រធានាធិបតីមុនអាណត្តិ ដែលជាការប្រកួតប្រជែងដ៏តានតឹងជាមួយបេក្ខជនប្រឆាំង។

ប្រធានគណៈកម្មាការ លោក Jovan Kalaba បានឲ្យដឹងនៅឯសន្និសីទសារព័ត៌មានថា៖ «យោងតាមលទ្ធផលបឋម មិនផ្លូវការ និងមិនពេញលេញ បានបង្ហាញថា លោក Sinisa Karan ទទួលបានសំឡេងឆ្នោត ៥០,៨៩ភាគរយ»។ លោក Kalaba បានឲ្យដឹងទៀតថា បេក្ខជនក្រុមប្រឆាំង លោក Branko Blanusa របស់គណបក្សប្រជាធិបតេយ្យស៊ែរប៊ី (SDS) ទទួលបានសំឡេងគាំទ្រ ៤៧,៨១ភាគរយ។

លោកបានឲ្យដឹងដែរថា អ្នកចេញទៅបោះឆ្នោត មានកម្រិតទាបត្រឹមតែ ៣៥,៧៨ភាគរយ បើធៀបនឹង ៥៣ភាគរយ អំឡុងការបោះឆ្នោតសកល ក្នុងឆ្នាំ២០២២។ មនុស្សជាង ១,២លាននាក់ មានសិទ្ធិបោះឆ្នោត។ គណៈកម្មការរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលដោយផ្អែកលើសន្លឹកឆ្នោតដែលត្រូវបានរាប់ ៩២,៨៧ភាគរយ។

គួរបញ្ជាក់ថា អាណត្តិប្រធានាធិបតីនេះ នឹងមានរយៈពេលមិនដល់មួយឆ្នាំឡើយ ដោយសារការបោះឆ្នោតសកល ត្រូវបានគ្រោងធ្វើឡើងនៅខែតុលាខាងមុខ។ ការបោះឆ្នោតនេះត្រូវបានប្រកាសឡើងបន្ទាប់ពីលោក Dodik ត្រូវបានដកចេញពីតំណែង និងត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៦ឆ្នាំ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        73
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm