អធិការបតីអាល្លឺម៉ង់រិះគន់ប្រធានាធិបតីអាមេរិក ចំពោះពហិការកិច្ចប្រជុំកំពូល G20 នៅអាហ្វ្រិកខាងត្បូង

2025/11/24 11:56:35 pm        68

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz កាលពីថ្ងៃអាទិត្យ (ទី២៣ ខែវិច្ឆិកា) បានរិះគន់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលធ្វើពហិការមិនចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង២០ (G20) កាលពីចុងសប្តាហ៍ នៅប្រទេសអាហ្វ្រិកខាងត្បូង។

នៅខាងក្រៅកិច្ចប្រជុំ G20 ក្នុងទីក្រុង Johannesburg លោក Merz បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំមិនគិតថា វាជាការសម្រេចចិត្តដ៏ល្អមួយដោយរដ្ឋាភិបាលអាមេរិកដែលមិនធ្វើដំណើរមកកាន់ទីនេះឡើយ។ ប៉ុន្តែនោះជាអ្វីដែលរដ្ឋាភិបាលអាមេរិក ត្រូវសម្រេចដោយផ្ទាល់ខ្លួន»។

លោកបានបន្ថែមថា លោកចាប់អារម្មណ៍ចំពោះរបៀប ដែល «អ្នកអាចមើលឃើញថា ពិភពលោកបច្ចុប្បន្ន កំពុងស្ថិតក្រោមការរៀបចំឡើងវិញ ហើយការប្រា្រស្រ័យទាក់ទងថ្មី កំពុងត្រូវបានបង្កើតឡើងនៅទីនេះ»។

លោក Merz បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានដើរតួនាទីតិចតួច រហូតដល់មានសុន្ទរកថាបិទកិច្ចប្រជុំកំពូលនេះដោយប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa ដែលបានប្រគល់តំណែងប្រធាន G20 ឲ្យសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះបន្ទាប់ នៅឆ្នាំ២០២៦។

មេដឹកនាំអាល្លឺម៉ង់បាននិយាយថា៖ «ដូច្នេះ មានរឿងជាច្រើនបានកើតឡើងនៅទីនេះ ហើយអាមេរិកត្រូវបានគេលើកឡើងដោយត្រួសៗខ្លីៗប៉ុណ្ណោះ»។

គួរបញ្ជាក់ថា លោក Trump បានអវត្តមានពីកិច្ចប្រជុំកំពូល G20 នៅទីក្រុង Johannesburg ដោយសារតែលោកបានចោទប្រកាន់អាហ្វ្រិកខាងត្បូង ដោយមិនបានបង្ហាញភស្តុតាងណាមួយ អំពីការធ្វើទុក្ខបុកម្នេញ និងសម្លាប់កសិករស្បែកស នៅទីនោះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        51
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        50
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm