សារព័ត៌មាន៖ លោក TRUMP មិនបានបញ្ជាក់លម្អិតអំពីផែនការដំណោះស្រាយជម្លោះអ៊ុយក្រែនទេ

2025/11/24 11:58:53 pm        61

កាសែត The Washington Post បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) មិនបានរៀបរាប់លម្អិតអំពីផែនការដំណោះស្រាយជម្លោះនៅអ៊ុយក្រែនទេ។ 

ប្រភពនេះ បានប្រាប់កាសែតនេះថា៖«លោកប្រធានាធិបតី នឹងព្យាយាមទទួលបានកិច្ចព្រមព្រៀង។ លោកនឹងនិយាយថា «អស្ចារ្យណាស់ ទៅមើលអ្វីដែលអ្នកអាចធ្វើបាន» ហើយនេះ គឺជាកម្រិតនៃព័ត៌មានលម្អិតដែលលោកមាន។ វាពិតជាមានភាពច្របូកច្របល់ទាំងស្រុងពេញមួយថ្ងៃ ពីព្រោះសូម្បីតែផ្នែក    ផ្សេងៗនៃសេតវិមាន ក៏មិនដឹងថា មានអ្វីកើតឡើងដែរ»។

ប្រភពមួយទៀត បានប្រាប់សារព័ត៌មាននេះថា រដ្ឋបាលលោក Trump «មិនចាត់ទុកផែនការនេះថា មិនអាចផ្លាស់ប្តូរបានទេ»។ យោងតាមលោក ចាំបាច់ត្រូវមាន«ការទំនាក់ទំនងទៅកាន់ប្រជាជនអ៊ុយក្រែនថា មានឱកាសសម្រាប់ការចរចា»។ ក្នុងពេលជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោនចង់ឈានដល់កិច្ចព្រមព្រៀងមួយ ក្នុងពេលឆាប់ៗនេះ។ មន្ត្រីរូបនេះ បានបន្ថែមថា៖«ការគំរាមកំហែងផ្អាកជំនួយរបស់សហរដ្ឋអាមេរិកគឺធ្ងន់ធ្ងរណាស់»។

នៅថ្ងៃទី ២៣ ខែវិច្ឆិកា កិច្ចប្រជុំត្រូវបានធ្វើឡើងនៅប្រទេសស្វ៊ីសរវាងគណៈប្រតិភូអ៊ុយក្រែន ដៃគូអឺរ៉ុប និងគណៈប្រតិភូសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីជំហាន ដើម្បីបញ្ចប់ជម្លោះនេះ។ នាពេលមុននេះ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ថា តំណាងទីក្រុងវ៉ា   ស៊ីនតោន និងទីក្រុងគីវ មានគម្រោងបញ្ចប់ព័ត៌មានលម្អិតនៃសេចក្តីព្រាងផែនការរបស់អាមេរិក សម្រាប់ដោះស្រាយជម្លោះ ក្នុងអំឡុងពេលចរចា នៅទីក្រុងហ្សឺណែវ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        75
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        73
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm