រូបភាពវីដេអូឃ្លីបពីមន្ទីរស្ទង់ភូគព្ភសាស្រ្តសហរដ្ឋអាមេរិក(USGS)ឃើញ កម្អែព្រួសចេញពីមាត់ភ្នំភ្លើង Kilauea ស្ថិតលើកោះហាវ៉ៃកាលពីល្ងាចថ្ងៃអាទិត្យ ។
ទីភ្នាក់ងារអង្កេតភ្នំភ្លើងហាវ៉ៃនៃមន្ទីរ USGS និយាយកាលពីថ្ងៃអាទិត្យថា ការហូរតាមពេលកំណត់ចេញពីមាត់ភ្នំភ្លើងផ្នែកខាងត្បូងនៅតែបន្ត អំឡុងការកម្រើកចុងក្រោយនេះ ។
USGS បន្តថា ការកម្រើកកាលពីយប់កន្លងទៅ ត្រូវបានគេសង្កេតឃើញថា មានរយៈពេលយូរជាងការកម្រើកនៅពេលថ្ងៃ ។

ស្ថិតនៅជិតតំបន់ឧទ្យានជាតិភ្នំភ្លើងកោះហាវ៉ៃ ភ្នំភ្លើង Kilauea ស្ថិតនៅក្នុងចំណោមភ្នំភ្លើងដែលកម្រើកខ្លាំងជាងគេបំផុតរបស់ពិភពលោក ហើយនិងបានផ្ទុះជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ រហូតមក ៕
