អាមេរិក និងទីក្រុងគីវ ប្ដេជ្ញាដោះស្រាយការខ្វែងគំនិតលើផែនការសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

2025/11/25 10:14:34 am        53

ក្រុមមន្ត្រីសហរដ្ឋអាមេរិក និងអ៊ុយក្រែន កាលពីថ្ងៃចន្ទ (២៤ វិច្ឆិកា) បានព្យាយាមផ្សារភ្ជាប់ការខ្វែងគំនិតរវាងភាគីទាំងពីរ ជុំវិញផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីបានយល់ព្រមកែប្រែសំណើរបស់សហរដ្ឋអាមេរិក ដែលទីក្រុងគីវ និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន មើលឃើញថាជាបញ្ជីបំណងប្រាថ្នារបស់វិមានក្រឹមឡាំង។

ក្នុងសេចក្តីថ្លែងការណ៍រួមមួយ ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងគីវបាននិយាយថា ភាគីទាំងពីរបាន "ចម្រាញ់នូវសេចក្ដីព្រាងក្របខណ្ឌសន្តិភាព" មួយ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអាទិត្យ។ ទោះបីជាពុំមានខ្លឹមសារជាក់លាក់ក៏ដោយ ប៉ុន្តែកិច្ចពិភាក្សានៅស្វីសនោះ ទទួលបានការស្វាគមន៍យ៉ាងប្រុងប្រយ័ត្នពីសម្ព័ន្ធមិត្តមួយចំនួនរបស់អ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា គណៈប្រតិភូអ៊ុយក្រែន ដែលចូលរួមក្នុងកិច្ចពិភាក្សាជាមួយមន្ត្រីអាមេរិកនៅស្វីស កំពុងត្រឡប់ទៅប្រទេសវិញកាលពីថ្ងៃចន្ទ ដើម្បីរាយការណ៍លទ្ធផល។ ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានលើកពីវឌ្ឍនភាពថ្មីលើកិច្ចពិភាក្សានោះដែរ។

ក្រោយមកនៅឯសេតវិមាន អ្នកនាំពាក្យ លោកស្រី Karoline Leavitt បាននិយាយថា មានការខ្វែងគំនិតគ្នាប៉ុន្មានចំណុចដែលនៅសេសសល់ ប៉ុន្តែ "អាមេរិកមានទំនុកចិត្តថា នឹងអាចដោះស្រាយរឿងទាំងនោះបាន"។ ក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួន លោក Zelenskyy បាននិយាយថា ឥឡូវនេះ ផែនការសន្តិភាពបានដាក់បញ្ចូលចំណុច "ត្រឹមត្រូវ" ហើយ ប៉ុន្តែបញ្ហារសើបនឹងត្រូវយកទៅពិភាក្សាជាមួយលោក Trump បន្តទៀត៕

អត្ថបទដែលទាក់ទង

ប្រទេសចិន ប្រកាសភាពជោគជ័យលើការបាញ់បង្ហោះយានអវកាស ស៊ិនចូវ-២២
2025/11/25 12:38:39 pm        1
មនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់ស្ព្រាយម្រេចលើនគរបាលក្រុង Delhi របស់ឥណ្ឌាអំឡុងតវ៉ាប្រឆាំងខ្យល់ពុល
2025/11/25 12:26:32 pm        1
អង្គការលើកលែងទោសអន្តរជាតិ៖ ក្រុមកងកម្លាំងប៉ារ៉ារហ័សស៊ូដង់កំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមក្នុងតំបន់ Darfur
2025/11/25 12:13:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រទេសចិន ប្រកាសភាពជោគជ័យលើការបាញ់បង្ហោះយានអវកាស ស៊ិនចូវ-២២

2025/11/25 12:38:39 pm
​ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ព្រមានចាត់វិធានការច្បាប់លើបទល្មើសសម្រាស់ និង​របាំង​បិទ​ភ្ជិត​ព្រែក​យ៉ាង​ម៉ឺងម៉ាត់
2025/11/25 12:36:10 pm
​មនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់ស្ព្រាយម្រេចលើនគរបាលក្រុង Delhi របស់ឥណ្ឌាអំឡុងតវ៉ាប្រឆាំងខ្យល់ពុល
2025/11/25 12:26:32 pm
​ផ្លូវជាតិលេខ១០ជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏មានសារសំខាន់ តភ្ជាប់ខេត្តបាត់ដំបងឆ្លងកាត់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង
2025/11/25 12:22:07 pm
​ធនាគារជាតិបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា
2025/11/25 12:21:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/24 11:24:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/23 12:36:25 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/22 08:12:38 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am