ជនរងគ្រោះ​ស្លាប់​ដោយសារ​ទឹកជំនន់ ​និង​បំណាក់​ដី​នៅ​ប្រេ​ស៊ី​ល​កើន​ឡើង​ដល់ ១១៧​នាក់​

2022/02/18 11:27:14 am        519

​ប្រេស៊ីល៖ ចំនួន​អ្នកស្លាប់​ដោយសារ​ទឹកជំនន់ និង​បំណាក់​ដីដែល​បាន​បំផ្លាញ​ទីក្រុង Petropolis ប្រទេស​ប្រេ​ស៊ី​លបាន​កើន​ឡើងដល់​យ៉ាង​ហោចណាស់ ១១៧នាក់ ហើយ​ក្រុមមន្ត្រី​ក្នុង​តំបន់​និយាយថា ចំនួន​អ្នកស្លាប់នឹង​កើនឡើង​ថែមទៀត ខណៈ​មនុស្ស​ច្រើនជាង ១១៦នាក់ទៀត​នៅ​មិនទាន់​រក​ឃើញ​នៅឡើយ​។

​រដ្ឋាភិបាល​រដ្ឋ Rio de Janeiro បាន​បញ្ជាក់​អំពី​ការកើនឡើង​ចំនួន​អ្នកស្លាប់ ជាច្រើន​ម៉ោង​បន្ទាប់ពីនគរបាល​ក្នុង​តំបន់​បានប្រកាសថា មនុស្ស ​១៣៤​នាក់​បាត់​ខ្លួនដែល​ភាគច្រើន​ត្រូវបាន​គេ​ជឿថា​កប់នៅក្នុង​ដីល្បាប់​។ ជំនន់​ទឹកភ្លៀង និង​បំណាក់​ដីបាន​នាំយក​រថយន្ត និងលំនៅឋានហូរ​ទៅតាម​ទឹកនៅលើ​ដងផ្លូវ​នានា​ក្នុង​ទីក្រុង អំឡុងពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុតមិនដែល​ធ្លាប់មាន​ក្នុង​រយៈពេល ជាច្រើន​ទសវត្សរ៍​កន្លងទៅនេះ​។​ ​អ្នក​នៅ​រស់រានមានជីវិត​ពី​គ្រោះមហន្តរាយ បាន​ជីក​កកាយ​ស្វែងរក​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ ទោះបីជាមានការ​បាក់​ដី​កាន់តែ​ច្រើនឡើង​នៅលើ​ជម្រាលភ្នំ​នៅ​ទីក្រុង​នេះ​ក៏ដោយ​។

​ការបាក់​ដីកាលពី​ថ្ងៃ​ព្រហស្បតិ៍បាន​ជំរុញឱ្យមាន​ការជម្លៀស​ប្រជាជន​ចេញ ប៉ុន្តែ​មិន​បណ្តាលឱ្យមានការ​រងរបួស​នោះទេ​។ នគរបាល​ទីក្រុង Rio បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ភ្នាក់ងារប្រមាណ​ ២០០​នាក់កំពុង​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នក​នៅរស់ អ្នកស្លាប់ និង​អ្នក​បាត់​ខ្លួន ដោយទៅ​មើល​នៅតាម​ប៉ុស្តិ៍​ត្រួតពិនិត្យ និង​ទីជម្រក និង​កន្លែង​បញ្ចុះសព​នៅក្នុង​ទីក្រុង​នេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1118
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        561
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        250

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm