សមាជិកប្រាប់សភាថា គ្មានភាពវឹកវរក្នុងការដោះស្រាយជម្លោះលើភាពលំអៀងរបស់ក្រុមប្រឹក្សាភិបាល ប្រព័ន្ធផ្សព្វផ្សាយ BBC ទេ

2025/11/25 07:05:43 pm        158

ប្រធានក្រុមប្រឹក្សាភិបាលប្រព័ន្ធផ្សព្វផ្សាយ BBC បានប្រាប់សភាអង់គ្លេសក្នុងអំឡុងពេលសវនាការគណៈកម្មាធិការ កាលពីថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកាថា ការដោះស្រាយនៃរបាយការណ៍អំពីភាពលំអៀងចំពោះប្រព័ន្ធផ្សព្វផ្សាយសាធារណៈមួយនេះ ពុំមានភាពវឹកវរទេ។ លោក Samir Shah បាននិយាយថា ក្រុមប្រឹក្សាភិបាលមានចំណាត់ការទាន់ពេលវេលា និងបានការពារសមាជិកក្រុមប្រឹក្សាភិបាល លោក Robbie Gibb ប្រឆាំងនឹងការចោទប្រកាន់អំពីភាពលំអៀង។ លោកបាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយ បានចាត់វិធានការលើទិដ្ឋភាពជាច្រើនដើម្បីឆ្លើយតបទៅនឹងការរិះគន់។

លោក Michael Prescott អតីតទីប្រឹក្សាផ្នែកវិចារណកថាខាងក្រៅ បានចងក្រងឯកសារស្តីពីបញ្ហានៅក្នុងប្រព័ន្ធផ្សព្វផ្សាយ BBC News រួមទាំងការបរាជ័យក្នុងការកែសម្រួលសុន្ទរកថារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងការចោទប្រកាន់អំពីភាពលំអៀងក្នុងការផ្សាយព័ត៌មានរបស់ខ្លួនអំពីសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស និងបញ្ហាអ្នកប្តូរភេទ។

បញ្ហាដ៏ខ្លាំងក្លាបំផុតរបស់ខ្លួនគឺ កម្មវិធីវីដេអូឯកសារដ៏សំខាន់របស់ BBC ដែលបានកែសម្រួលឃ្លីបវីដេអូខ្លីៗពីសុន្ទរកថារបស់លោក Trump នៅថ្ងៃដែលអ្នកគាំទ្ររបស់លោកបានចូលលុកលុយនៅវិមានកាពីតូលកាលពីក្នុងឆ្នាំ២០២១ ដែលធ្វើឱ្យវាមើលទៅដូចជាលោកបានគាំទ្រអំពើហិង្សា។

របាយការណ៍នោះត្រូវបានបែកធ្លាយទៅកាន់កាសែត Daily Telegraph ដែលបង្កឱ្យមានការលាលែងពីតំណែងរបស់លោក Tim Davie អគ្គនាយក BBC និងលោកស្រី Deborah Turness ប្រធានផ្នែកព័ត៌មាន ព្រមទាំងការគំរាមកំហែងរបស់លោក Trump ក្នុងការប្តឹងទាមទារសំណងរហូតដល់៥ពាន់លានដុល្លារ ដែលធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសាធារណៈមួយនេះ ធ្លាក់ចូលក្នុងវិបត្តិ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm