ក្រសួងការងារនឹងបន្តធ្វើពិព័រណ៌ការងារនៅដើមខែធ្នូ នាំយក​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន

2025/11/25 07:45:13 pm        293

គិតមកដល់ពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បន្ត​សកម្មភាព​រៀប​ចំ​ពិព័រណ៍​ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមភូមិ ឃុំ ស្រុក ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​ទីផ្សារការងារ និងនាំយកឱកាសការងារជាច្រើនកន្លែងឲ្យខិតជិតដល់ប្រជាពលរដ្ឋ ជា​ពិសេសអតីតពលករមកពីប្រទេសថៃ ដើម្បីទទួលបានការងារកាន់តែឆាប់រហ័សបន្ថែមទៀត។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បន្ទាប់​ពី​ទទួល​បាន​ជោគជ័យក្នុងការរៀបចំពិព័រណការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​ក្នុង​ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួចមក ក្រសួងនឹង​បន្ត​សកម្មភាព​ការងារ​នេះ​បន្ថែម​ទៀត​នៅស្រុកសូទ្រនិគម និងស្រុកពួក ខេត្តសៀមរាបដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៦ និង​៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ។

បើតាមការបញ្ជាក់របស់ លោក ស៊ុន មេសា គិតក្នុងខែវិច្ឆិកានេះ ក្រសួង​ការងារ​បាន​រៀប​ចំ​ពិ​ព័រណ៍​ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តទាំងពីរខាងលើនេះ ទី១.​ខេត្ត​បាត់​ដំបង​ ស្ថិតនៅស្រុកថ្មគោល និងស្រុកមោងឫស្សី ដែលមានអ្នកចូលរួមជាង ២ពាន់នាក់ អ្នក​ជាប់​ការងារ ​(បឋម) ជាង ៤០០នាក់ និងក្រុមហ៊ុនធំៗចូលរួមផ្ទាល់ចំនួន ១៧ក្រុមហ៊ុន។ និង​ទី២.​នៅ​ខេត្ត​បន្ទាយមានជ័យ ស្ថិតនៅស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ដែល​មាន​អ្នក​ចូល​រួម​ចំនួន​ជាង ២ពាន់នាក់ដូចគ្នា អ្នកជាប់ការងារ (បឋម) ជាង ១ពាន់នាក់ និងក្រុមហ៊ុន​ធំ​ៗ​ចូល​រួម​ផ្ទាល់​ចំនួន​ ២០ក្រុមហ៊ុន។ លោកបានបន្ថែមទៀតថា ជាលទ្ធផលសរុបទាំង២ខេត្តនេះ មាន​អ្នក​ចូល​រួម​សរុបប្រមាណជិត ៥ពាន់អ្នក ដែលក្នុងពិព័រណនេះ មានអ្នកជាប់ការងារ (បឋម) ចំនួន ១ ៥៧៧នាក់។

តាមការលើកឡើងជាញឹកញាប់របស់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ទៅកាន់អ្នកដែលកំពុងស្វែងរកការងារធ្វើ ក៏ដូចជាអតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​ភាពវិជ្ជមានសម្រាប់ការសម្រេចចិត្តធ្វើការងារក្នុងស្រុក ប្រជាពលរដ្ឋខ្មែរ​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ទៅពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃតាមរយៈប័ណ្ណសមាជិក ប.ស.ស. ប្រាក់​សោធនសម្រាប់អ្នកធ្វើការដល់អាយុ៦០ឆ្នាំ និងការរស់នៅ​ជួប​ជុំ​ក្រុម​គ្រួសារ​ដោយ​ភាព​កក់​ក្ដៅ​ និងស្និទ្ធស្នាល អាចចូលរួមពិធីបុណ្យទាន និងវប្បធម៌ប្រពៃណីបានគ្រប់ពេលវេលា រួមទាំង​ភាព​ងាយ​ស្រួលក្នុងការទំនាក់ទំនង និងយោគយល់គ្នា ជាពិសេស នៅកន្លែងធ្វើការ​ដែល​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ដូចគ្នា។ ឯកឧត្តម ក៏បានអំពាវនាវឱ្យអតីតពលករ និងអ្នកស្វែងរកការងារធ្វើ សូម​ទាក់​ទង​ប្រព័ន្ធទូរសព្ទ Hotline លេខ១២៩៧ ប្រសិនបើមានចម្ងល់ផ្សេងៗ ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​ស្វែង​រកការងារធ្វើ ចុះឈ្មោះរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិត​ថ្លៃ​បាន​គ្រប់​ពេល​វេលា​ផងដែ​រ​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm