ក្រសួងការងារ និងអង្គការ ILO ពិភាក្សាអំពីការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជា សម្រាប់​កាតាលិករ​សកល

2025/11/25 01:16:58 pm        248

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោកស្រី Xiaoyan Qian នាយិកាការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បីពិភាក្សាស្វែងយល់អំពីវឌ្ឍនភាព និងទិសដៅសម្រាប់​ការអនុវ​ត្តផែនទី​បង្ហាញ​ផ្លូវ​របស់​កម្ពុជា​សម្រាប់កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារ​សង្គម​សម្រាប់​អន្តរ​កាល​យុត្តិធម៌​ (ក.ផ.ក.អ.)។

ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី និងតំណាង​ទីភ្នាក់​ងារ​អង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលសម្រេចបាននាពេលកន្លងមក ក្នុង​ការ​អនុវត្តផែនទីបង្ហាញផ្លូវ ដែលរួមមានការបង្កើតក្រុមការងារអន្តរក្រសួង និងការ​ដាក់​ចេញ​នូវ​គម្រោង​របស់អង្គការសហប្រជាជាតិសម្រាប់គាំទ្រការអនុវត្តកាតាលិករសកលនេះ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីទិសដៅអនុវត្ត ក្នុងការបង្កើន​កិច្ច​សហការ​ជាមួយ​ទីភ្នាក់ងារអង្គការសហប្រជាជាតិ ក្នុងការជំរុញការស្វែងយល់ឱ្យកាន់តែច្បាស់អំពីសូចនាករ និង​ពន្លឿន​ការ​អនុវត្តផែនទីបង្ហាញផ្លូវ។ ជាកិច្ចឆ្លើយតប ទីភ្នាក់ងារអង្គការសហប្រជាជាតិ ក៏បាន​បង្ហាញ​អំពី​ការត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមជួយគាំទ្រ និងជំរុញការ​អនុវ​​ត្ត​ផែនទី​បង្ហាញ​ផ្លូវ​នេះ​ឱ្យបានសម្រេចជោគជ័យតាមការរំពឹងទុក។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ បាន​អនុម័ត​ផែនទី​បង្ហាញ​ផ្លូវ​ក​ម្ពុជាសម្រាប់កាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារ​សង្គម​សម្រាប់​អន្តរកាល​យុត្តិធម៌ កាលពីខែធ្នូ ឆ្នាំ២០២៤ ដែលមានរយៈពេលអនុវត្ត ៥ឆ្នាំ (២០២៤-២០២៨)​។ ផែនទីនេះមានគោលបំណងបង្កើតការងារសមរម្យ ពង្រីកប្រព័ន្ធគាំពារសង្គម និងជំរុញកំណើនប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និង​គោល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងរៀបចំដែនដី ដោះស្រាយវិវាទលេីបុរីខេភី ម៉ន ដានី ឈានដល់ការបិទបញ្ចប់វិវាទដែលជាប់គាំង ទាំង៣៦គម្រោង ដល់អតិថិជន
2026/04/07 05:14:27 pm        1
ធនាគារជាតិឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយនៅលើហ្វេសប៊ុកអំពីវត្តមានមាសសន្លឹកមាន logo របស់ធនាគារជាតិ ខណៈធនាគារជាតិមិនដែលបោះផ្សាយមាសនេះនោះទេ
2026/04/07 04:38:32 pm        1
មន្ត្រីជាន់ខ្ពស់សុខាភិបាល ចាត់ទុក JCI ជាដៃគូដ៏សំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលជាតិកាន់តែរឹងមាំ
2026/04/07 04:32:37 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងរៀបចំដែនដី ដោះស្រាយវិវាទលេីបុរីខេភី ម៉ន ដានី ឈានដល់ការបិទបញ្ចប់វិវាទដែលជាប់គាំង ទាំង៣៦គម្រោង ដល់អតិថិជន

2026/04/07 05:14:27 pm
​សារព័ត៌មាន៖ អនុប្រធានាធិបតីអាមេរិក អាចចូលរួមក្នុងការចរចាដោយផ្ទាល់ជាមួយអ៊ីរ៉ង់
2026/04/07 05:06:06 pm
​ក្រសួងការពារជាតិ៖ បំណែកមីស៊ីលរបស់អ៊ីរ៉ង់ ធ្លាក់លើទីតាំងថាមពលនៅអារ៉ាប៊ីសាអ៊ូឌីត
2026/04/07 05:03:52 pm
​កូរ៉េខាងត្បូង៖ ការឆ្លើយតបរបស់ក្រុងព្យុងយ៉ាង ចំពោះការសូមអភ័យទោស ជាវឌ្ឍនភាពឆ្ពោះទៅរកភាពធូរស្រាល
2026/04/07 05:00:52 pm
​ធនាគារជាតិឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយនៅលើហ្វេសប៊ុកអំពីវត្តមានមាសសន្លឹកមាន logo របស់ធនាគារជាតិ ខណៈធនាគារជាតិមិនដែលបោះផ្សាយមាសនេះនោះទេ
2026/04/07 04:38:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/06 07:04:12 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/06 05:57:18 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/06 04:24:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am