មូលនិធិម៉ានី និងសប្បុរសជនរួមគ្នាបង្កើតកម្មវិធីដើរឡើងភ្នំបូកគោ ដើម្បី​រាយ​អង្គាស​ថវិកា​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ

2025/11/25 08:40:40 pm        304

ភ្នំពេញ៖ មូលនិធិម៉ានី និងសប្បុរសជននានា បានបង្កើតព្រឹត្តិការណ៍រួមគ្នា ដើរឡើងភ្នំបូកគោ ដើម្បី​រាយអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ ក៏ជាការចូលរួមចំណែក ដើម្បី​សង្គ្រោះ​អាយុ​ជីវិត​កុមារ ដែលទៅរកសេវាសុខាភិបាល ក្នុងមន្ទីរពេទ្យមួយនេះ ហើយព្រឹត្តិការណ៍នេះ នឹង​ធ្វើ​ឡើង​រយៈ​ពេល​៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់២១ ខែធ្នូ ឆ្នាំ២០២៥ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី “ការដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា ឆ្នាំ២០២៥” នៅ​ថ្ងៃ​ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អ៊ីវ គឹមសួរ ស្ថាបនិកគម្រោង បានលើកឡើងថា ការ​រាយ​អង្គាស​ជួយដល់មន្ទីរពេទ្យកុមារអង្គរនេះ ដោយសារមន្ទីរពេទ្យបានជួយព្យាបាល និង​សង្គ្រោះ​ជីវិត​កុមារ​ប្រមាណជាង ៤រយនាក់ ជារៀងរាល់ថ្ងៃ ហើយត្រូវការថវិកាជាច្រើន ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ប្រតិបត្តិការ​របស់មន្ទីរពេទ្យ។

លោកបានបន្តថា កម្មវិធីនេះ ក៏ជាការបំផុសឲ្យមានចលនាហាត់ប្រាណដើម្បីសុខភាព ការ​ជំរុញ​កំណើន​ទេសចរណ៍ ការបង្កើនទំនាក់ទំនងធុរកិច្ច និងការបង្កើតភាពសប្បាយរីករាយ នៅ​ពេល​ចុង​ឆ្នាំ។

លោកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យរៃអង្គាសមូលនិធិក្នុងប្រទេសកម្ពុជា នៃ​មន្ទីរ​ពេទ្យ​កុមារ​អង្គរលើកឡើងថា មន្ទីរពេទ្យនេះ បង្កើតឡើងដើម្បីជួយដល់ជីវិតកុមារកម្ពុជា ហើយ​សម្រាប់​ព្រឹត្តិ​ការណ៍​នេះ គឺពិតជាបានចូលរួមចំណែក ក្នុងការជួយព្យាបាល និងសង្គ្រោះជីវិតកុមារ ខណៈ​មួយ​ឆ្នាំ​ៗម​ន្ទីរពេទ្យត្រូវការថវិកាប្រមាណ ៦លានដុល្លារ ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការមន្ទីរពេទ្យ ។

ចំណែកលោក លី ឧត្តម នាយកប្រតិបត្តិមូលនិធិម៉ានី លើកឡើងថា ព្រឹត្តិការណ៍នេះ គឺ​ត្រូវ​ចំ​នឹង​គោល​ដៅ​ចម្បង នៃមូលនិធិម៉ានី គឺការជួយសង្គ្រោះជីវិតកុមារ បន្ទាប់មក​មាន​ការ​ជួយ​ដល់​ជន​មាន​ពិការ​ភាព និងអ្នកងាយរងហានិភ័យផ្សេងៗ ហើយមូលនិធិម៉ានី ពិតជាគាំទ្រ និងរីករាយ ក្នុង​ការ​ចូល​រួម​ជាមួយព្រឹត្តិការណ៍ ដើម្បីបំផុសឲ្យមានការចូលរួមឲ្យកាន់តែច្រើន។

លោក រស់ សាត អ្នកដឹកនាំគម្រោងកម្មវិធីនេះ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ គឺ​បាន​បង្ហាញ​ពី​ស្មារតី ​និងសាមគ្គីភាព “ខ្មែរស្រឡាញ់ខ្មែរ” និងការជួយសង្គ្រោះអាយុវជីវិតរបស់កុមារ ដែល​ជា​ទំពាំង​ស្នង​ឫស្សី។ ហើយលោកជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងមានអ្នកចូលរួមច្រើន ដើម្បី​ធ្វើ​យ៉ាង​ណា ​ប្រមូលថវិកាបានច្រើន ចូលរួមសង្គ្រោះកុមារកម្ពុជា៕ អត្ថបទ៖ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        54
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm