ប្រទេសស៊ីរីទទួលបានប្រេងឆៅចំនួន ១ លានបារ៉ែល ពីអារ៉ាប៊ីសាអ៊ូឌីត ដើម្បីគាំទ្រដល់វិស័យថាមពល

2025/11/25 09:23:03 pm        166

ក្រុមហ៊ុនប្រេងឥន្ធនៈស៊ីរី បានប្រកាសពីការមកដល់នៃការដឹកជញ្ជូនប្រេងលើកទី២ និងចុងក្រោយ ក្រោមកិច្ចព្រមព្រៀងជំនួយឥតសំណងរវាងប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងស៊ីរី ដែលមានគោលបំណងគាំទ្រដល់ វិស័យថាមពល ដែលកំពុងជួបការលំបាករបស់ប្រទេសមួយនេះ។

លោក Ahmad Qabahjee អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនប្រេងឥន្ធនៈស៊ីរី បាននិយាយថា នាវាដឹកប្រេង Reliable Warrior របស់អារ៉ាប៊ីសាអ៊ូឌីត បានមកដល់កំពង់ផែ Baniyas ក្នុងសាធារណរដ្ឋអារ៉ាប់ស៊ីរី កាលពីថ្ងៃចន្ទ។

លោកបានបន្ថែមថា៖«នេះគឺជាកញ្ចប់ចុងក្រោយនៃជំនួយឥតសំណងប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត ដែលមានចំនួនសរុប ១ លានបារ៉ែល។ ជំនួយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការថាមពលរបស់ប្រទេសស៊ីរី»។

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរី SANA បានរាយការណ៍ថា ការដឹកជញ្ជូននេះ បានកើតឡើង បន្ទាប់ពីការដឹកជញ្ជូនមុនចំនួន ៦៥០.000 បារ៉ែល ក្នុងខែវិច្ឆិកា។ ជំនួយឥតសំណងរបស់អារ៉ាប៊ីសាអ៊ូឌីត មានគោលបំណងដោះស្រាយកង្វះខាតអគ្គិសនី ដែលកំពុងបន្តនៅក្នុងប្រទេសស៊ីរី និងបង្កើនហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសនេះ។

សារព័ត៌មាន SANA បានបន្ថែមថា ប្រេងឆៅនេះ នឹងត្រូវចម្រាញ់ ដើម្បីផ្តល់ឥន្ធនៈសម្រាប់រោងចក្រថាមពល ដើម្បីកែលម្អការផ្គត់ផ្គង់អគ្គិសនីសម្រាប់ប្រជាជន និងឧស្សាហកម្មសំខាន់ៗ។ ជំនួយឥតសំណងនេះ ក៏មានគោលបំណងជំរុញភាពអាចរកបាននៃផលិតផលប្រេងសំខាន់ៗ ដូចជាប្រេងម៉ាស៊ូត និងប្រេងសាំង និងគាំទ្រដល់វិស័យឧស្សាហកម្ម និងកសិកម្មរបស់ប្រទេសស៊ីរី៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        25
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        20
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm