បក្សនយោបាយ៖ សេរីភាពជួបជុំជាមួយពលរដ្ឋជាកត្តាសំខាន់ ដើម្បីឲ្យលម្ហប្រជាធិបតេយ្យកាន់តែប្រសើរ

2022/02/18 07:24:07 pm        658

ភ្នំពេញ៖ គណបក្សនយោបាយដែលបានត្រៀមខ្លួនរួចរាល់ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅពេលខាងមុខនេះ បានលើកឡើងថា សកម្មភាពសេរីភាពជួបជុំនៅតាមមូលដ្ឋាន ជាមួយប្រជាពលរដ្ឋជាកត្តាសំខាន់ ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែល្អប្រសើរ ខណៈសកម្មភាពកន្លងមកនេះ បានបើកយ៉ាងទូលាយ និងមិនមានការរឹតត្បិតឡើយ។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រាប់BTVថា ក្រោយពីគណបក្ស​របស់​លោក បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ការធ្វើសកម្មភាពនយោបាយនៅតាមមូលដ្ឋាន បានអនុវត្ត ទៅតាមការកំណត់ដោយច្បាប់ និងបទបញ្ជានានា ដើម្បីចួលរួមជំរុញឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា មានដំណើរការទៅមុខ​ដោយរលូន និងមិនមានភាព​អសកម្មណាមួយ​កើតឡើងក្នុងពេលធ្វើសកម្មភាព នយោបាយ ឬការប្រកួតប្រជែងក្នុងការបោះឆ្នោត​នាពេល​កន្លង​ទៅឡើយ។

លោក បានសង្កេតឃើញថា លម្ហប្រជាធិបតេយ្យនៅកម្ពុជា បានបង្កលក្ខណៈល្អប្រសើរជូនបណ្តា គណបក្សនយោបាយ ​ទាំងការជួបជុំ ​ឬការចុះមូលដ្ឋានជួបប្រជាពលរដ្ឋ ​ដោយអាជ្ញាធរមូលដ្ឋាន បាន ​សម្របសម្រួលក្នុងពេលចុះមូលដ្ឋានស្វែងរកប្រជាប្រិយភាពពីប្រជាពលរដ្ឋ។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានឱ្យដឹងដែរថា​ ការធានាលក្ខណៈងាយ ស្រួល​ដល់គណបក្សនយោបាយនានាពេលចុះមូលដ្ឋាន គឺជា​ការ​សម្រួល​រំហូរ​បរិយាកាស​នយោបាយ នៅកម្ពុជាឱ្យកាន់តែប្រសើរ សម្រាប់ការបោះឆ្នោតឱ្យដំណើរការរលូនសេរី និងយុត្តិធម៌។

កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​អំពាវនាវឲ្យអាជ្ញាធរទាំងអស់ ​ត្រូវតែសម្របសម្រួល ​និងធ្វើយ៉ាងណាឲ្យបណ្តាគណបក្សទាំងអស់ ចុះមូលដ្ឋាន ដើម្បីជួបសមាជិក-សមាជិការបស់ពួកគេ ​ប្រកបដោយភាពងាយស្រួល និង​សមស្រប​ទៅតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ខណៈការឃោសនា ​និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​អាណត្តិទី៥​ នឹងខិតជិតមកដល់ តែគឺសម្រាប់តែគណបក្សនយោបាយណា ដែលបាន​ចុះ​បញ្ជី​នៅ​ក្នុងក្រសួងមហាផ្ទៃប៉ុណ្ណោះ​ ខណៈគណបក្ស ​ដែលពុំមានច្បាប់​ និងមិនបានចុះបញ្ជីត្រឹមត្រូវទេនោះ ត្រូវតែចាត់វិធានការច្បាប់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm