ប្រភព៖ មន្រ្តីយោធាជាន់ខ្ពស់របស់អាមេរិក បានជួបពិភាក្សាជាមួយគណៈប្រតិភូរុស្ស៊ី នៅអារ៉ាប់រួម

2025/11/25 10:24:53 pm        312

ប្រភពពីមន្រ្តីអាមេរិកមួយរូបបានប្រាប់សារព័ត៌មានរ៉យទ័រថា មន្ត្រីជាន់ខ្ពស់ក្នុងជួរកងទ័ពអាមេរិក លោក Dan Driscoll បានជួបពិភាក្សាជាមួយក្រុមមន្ត្រីរុស្ស៊ី ក្នុងទីក្រុងអាប៊ូដាប៊ី របស់អារ៉ាប់រួម កាលពីថ្ងៃចន្ទ (២៤ វិច្ឆិកា) ដែលជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។

ជំនួបដែលពុំមានការប្រកាសនេះកើតឡើងបន្ទាប់ពីមន្ត្រីអាមេរិក និងអ៊ុយក្រែន បានស្វះស្វែងដោះស្រាយការខ្វែងគំនិត ជុំវិញផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដោយយល់ព្រមកែប្រែសំណើរបស់អាមេរិក ដែលទីក្រុងគីវ និងសម្ព័ន្ធមិត្តអឺរ៉ុប មើលឃើញថាជាបញ្ជីបំណងប្រាថ្នារបស់វិមានក្រឹមឡាំង។

មន្ត្រីអាមេរិក ដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បាននិយាយថា កិច្ចពិភាក្សារបស់លោក Driscoll នឹងបន្តរហូតដល់ថ្ងៃអង្គារនេះ។ គេមិនច្បាស់ឡើងថា គណៈប្រតិភូរុស្ស៊ី គឺជាមន្រ្តីកម្រិតណា។ មន្ត្រីរូបនេះបានបន្ថែមថា លោក Driscoll ក៏នឹងជួបជាមួយមន្ត្រីអ៊ុយក្រែនផងដែរ ពេលនៅទីក្រុងអាប៊ូដាប៊ីនេះ។

សំណើសន្តិភាពចុងក្រោយបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន -- ដែលជាផែនការ ២៨ចំណុច ប៉ុន្តែត្រូវរាយការណ៍ថាបង្រួមមកត្រឹម ១៩ចំណុចវិញនេះ -- បានធ្វើឱ្យមន្រ្តីជាច្រើនក្នុងរដ្ឋាភិបាលអាមេរិកផ្ទាល់ ក៏ដូចជាអ៊ុយក្រែន និងអឺរ៉ុប មានការផ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបានជំរុញឱ្យមានក្ដីបារម្ភថ្មីៗថា រដ្ឋបាលលោក Trump អាចមានឆន្ទៈក្នុងការរុញឱ្យអ៊ុយក្រែន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដែលងាកទៅខាងទីក្រុងមូស្គូ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        17
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        17
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm