ជប៉ុនផ្ញើលិខិតទៅប្រមុខ UN ដោយបដិសេធការទាមទាររបស់ចិន ជុំវិញការលើកឡើងពីកោះតៃវ៉ាន់

2025/11/25 11:01:48 pm        100

ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោក Kazuyuki Yamazaki បានផ្ញើលិខិតមួយច្បាប់ទៅអគ្គលេខាធិការ UN លោក Antonio Guterres កាលពីថ្ងៃចន្ទ (ទី២៤ ខែវិច្ឆិកា) ដោយបានបដិសេធសំណើរបស់ចិន ដែលស្នើឲ្យនាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi ដកការកត់សម្គាល់ ជុំវិញបញ្ហាយថាហេតុ នៅកោះតៃវ៉ាន់។

ក្នុងលិខិតនោះ លោក Yamazaki បានសង្កត់ធ្ងន់ថា គោលនយោបាយជាមូលដ្ឋានរបស់ប្រទេសជប៉ុន គឺជាយុទ្ធសាស្ត្រផ្ដោតលើការការពារតែម្យ៉ាង។ លោកបានផ្ដល់ហេតុផលថា ការអះអាងរបស់ចិន ដែលលើកឡើងថា ជប៉ុននឹងប្រើសិទ្ធិការពារខ្លួន ទោះបីជាមិនមានការវាយប្រហារដោយប្រដាប់អាវុធក៏ដោយ គឺមិនត្រឹមត្រូវនោះឡើយ។

ជាមួយគ្នានេះ លោក Yamazaki ក៏បានបញ្ជាក់ផងដែរថា ជំហររបស់ប្រទេសលោក ចំពោះកោះតៃវ៉ាន់ មិនបានផ្លាស់ប្តូរទេ ចាប់តាំងពីមានសេចក្តីថ្លែងការណ៍រួមជប៉ុន-ចិនឆ្នាំ១៩៧២ នៅពេលដែលប្រទេសទាំង២ បានធ្វើឲ្យទំនាក់ទំនងការទូតមានប្រក្រតីភាពឡើងវីញ ដោយបន្ថែមថា ទីក្រុងតូក្យូរំពឹងថា បញ្ហាកោះតៃវ៉ាន់ នឹងត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនា។

ដោយចង្អុលបង្ហាញថា ចិនបានកាត់បន្ថយការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន និងសេដ្ឋកិច្ច ជាមួយជប៉ុន ក្នុងនោះរួមទាំងពាណិជ្ជកម្មផលិតផលអាហារសមុទ្រផងដែរ លោក Yamazaki បាននិយាយថា ជប៉ុននឹងដោះស្រាយបញ្ហានេះ ដោយស្ងប់ស្ងាត់ តាមរយៈការសន្ទនា។

គួរបញ្ជាក់ថា ជប៉ុន និងចិន បានជាប់ក្នុងជម្លោះការទូត ចាប់តាំងពីទីក្រុងប៉េកាំងបានរិះគន់យ៉ាងខ្លាំង ចំពោះការឆ្លើយតបរបស់លោកស្រី Takaichi ទៅនឹងសំណួររបស់សភា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ដែលលោកស្រីបាននិយាយថា ការវាយប្រហារយោធាលើកោះតៃវ៉ាន់ អាចបង្ហាញពី «ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត» សម្រាប់ជប៉ុន។ ការកត់សម្គាល់របស់លោកស្រីត្រូវបានបកស្រាយថា ជាការបង្ហាញថា រដ្ឋាភិបាលរបស់លោកស្រីអាចអនុញ្ញាតឲ្យកងកម្លាំងស្វ័យការពារចាត់វិធានការ ជាការគាំទ្រដល់សហរដ្ឋអាមេរិក ប្រសិនបើចិនដាក់ការបិទខ្ទប់ផ្លូវសមុទ្រ នៅកោះតៃវ៉ាន់ ឬចូលរួមក្នុងទម្រង់នៃការបង្ខិតបង្ខំផ្សេងទៀត៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm