ការស្ទង់មតិ នៅបារាំង បង្ហាញថា មេដឹកនាំស្តាំនិយមជ្រុល នឹងឈ្នះការបោះឆ្នោតប្រធានាធិបតី

2025/11/25 11:03:38 pm        60

ស្ថាប័នស្ទង់មតិ Odoxa នៅប្រទេសបារាំង បានព្យាករជាលើកដំបូងថា មេដឹកនាំស្តាំនិយមជ្រុលវ័យ ៣០ឆ្នាំ លោក Jordan Bardella នឹងឈ្នះការបោះឆ្នោតប្រធានាធិបតីបន្ទាប់ ដែលគ្រោងកើតឡើងនៅឆ្នាំ២០២៧ ទោះបីជាគូប្រជែងរបស់លោក គឺជានរណាក៏ដោយ។

ដោយបានស្ទង់មតិលើមនុស្ស ១.០០០នាក់ នៅចន្លោះថ្ងៃទី១៩ និងទី២០ ខែវិច្ឆិកា ស្ថាប័ន Odoxa បានរកឃើញថា ប្រមុខបច្ចុប្បន្ននៃគណបក្សស្តាំនិយមជ្រុល គឺ National Rally (RN) និងជាអ្នកបន្តវេនពីមេដឹកនាំយូរអង្វែង គឺលោកស្រី Marine Le Pen នឹងទទួលបានសំឡេងច្រើនជាងបេក្ខជនផ្សេងទៀត ប្រសិនបើការបោះឆ្នោតប្រធានាធិបតី ត្រូវបានធ្វើឡើងនៅក្នុងសប្តាហ៍នេះ។

ស្ថាប័ន Odoxa បានឲ្យដឹងថា ដោយអាស្រ័យលើគូប្រជែងរបស់លោក នៅជុំទី១ លោកនឹងទទួលបានសំឡេងឆ្នោត ៣៥ភាគរយ ឬ ៣៦ភាគរយ ខណៈដែលលោកនឹងដណ្ដើមបានជ័យជម្នះលើបេក្ខជនផ្សេងទៀតគ្រប់រូប ពេលចូលដល់ជុំទី២។

តែយ៉ាងណាក្ដី នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយអមដោយលទ្ធផលស្ទង់មតិនេះ ស្ថាប័ន Odoxa បានបញ្ជាក់ថា៖ «ជារឿងគួរឲ្យសោកស្ដាយ ទាំងសម្រាប់លោក Jordan Bardella និងអ្នកគាំទ្ររបស់លោក និងជារឿងល្អ សម្រាប់អ្នកផ្សេងទៀត នោះគឺថា ទោះបីជាលោកមានសិទ្ធិខ្ពស់ជាងគេ នៅក្នុងការបោះឆ្នោតប្រធានាធិបតីដែលនឹងកើតឡើងច្រើនខែទៀតក៏ដោយ ក៏វាមិនមានការធានាថា លោកនឹងទទួលបានជោគជ័យនោះឡើយ»។

កាលពីមុន លោកស្រី Marine Le Pen និងឪពុករបស់លោកស្រី គឺលោក Jean-Marie Le Pen អ្នកទាំង២ បានតទល់នឹងសម្ព័ន្ធភាពនយោបាយយ៉ាងទូលំទូលាយ ដែលបានយកឈ្នះលើអ្នកទាំង២ ចំនួន ៣ដង ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី២៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        48
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        48
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm