កម្ពុជាអាចជាគំរូ និងជាកន្លែងដកពិសោធន៍សម្រាប់ប្រទេសផ្សេងៗនៃការអន្តរគមន៍សេដ្ឋកិច្ច និងសង្គម

2022/02/18 08:07:04 pm        696

ភ្នំពេញ៖ កម្ពុជាអាចជាប្រទេសគំរូ និងជាកន្លែងដកពិសោធន៍សម្រាប់ប្រទេសផ្សេងទៀត ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាការគ្រប់គ្រងសេដ្ឋកិច្ច តាមរយៈនៃការធ្វើអន្តរាគមន៍សេដ្ឋកិច្ច និងសង្គម នៅក្នុងរយៈពេលដែលមានវិបត្តិនេះ ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានលើកឡើងក្នុវេលទិការសាធារណៈ​ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់ថវិកាឆ្នាំ២០២២ នៅថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២២នេះថា ពាក់ព័ន្ធវិស័យសេដ្ឋកិច្ច ក្នុងនោះ​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ នឹងត្រឡប់ទៅដូចមុននៃការរីករាលដាលជម្ងឺកូវីដ ១៩ ពេញ​លេញ ​គឺកម្ពុជាឡើងក្នុង​និន្នាការ​ប្រទេសអ្នកមាន ​ខណៈកម្ពុជាបានអន្តរាគមន៍ក្នុងវិស័យ​សេដ្ឋកិច្ច ធុរកិច្ច ក៏ដូចសង្គមជាយន្តការមួយបានសម្របសម្រួលជាកញ្ចប់។

ជុំវិញកំណើនសេដ្ឋកិច្ចនេះ ឯកឧត្តម ថ្លែងបន្តថា ថ្មីៗនេះ បើតាមការបញ្ជាក់ពីនាយកប្រចាំតំបន់​របស់​ធនាគារពិភពលោក ​ដែលបានទស្សនកិច្ចនៅកម្ពុជា ​បានវាយតម្លៃថា​ កម្ពុជាអាចជាប្រទេសគំរូ និងជាកន្លែងដកពិសោធន៍​សម្រាប់ប្រទេសផ្សេងទៀត ​ជាពិសេសសម្រាប់ប្រទេសកំពុង​អភិវឌ្ឍន៍ ក៏ដូចជា​ការគ្រប់គ្រងសេដ្ឋកិច្ច ​តាមរយៈការធ្វើអន្តរគមន៍សេដ្ឋកិច្ច ​និងសង្គម ក្នុងរយៈពេល​មាន​វិបត្តិនេះ។

ក្នុងនោះផងដែរ ក្នុងថ្មីៗនេះ ​ទស្សនាវត្តីរបស់ជប៉ុន​ ជា​ទស្សនាវត្តីល្បីមួយ ​បានធ្វើការចាត់ថ្នាក់​កម្ពុជា ​ទាក់ទងនឹងសូចនាករនៃការងើបឡើងវិញនៃសេដ្ឋកិច្ច​ ទាក់ទងកូវី១៩ ​នេះ ​កម្ពុជាជាប់លេខ ២ ក្នុងចំណោមប្រទេស ១២០ ក្នុងពិភពលោក បន្ទាប់ពីតៃវ៉ាន ។

ឯកឧត្តម វង្សី វិស្សុត ​បញ្ជាក់ថា ក្នុងដំណើរវិវត្ត២ឆ្នាំ ​របស់កម្ពុជាកន្លងមកនេះ កម្ពុជា​មាន​លក្ខណៈ​ពិសេសមួយ ក្នុងនោះបើយើងសង្កេតមើលទៅប្រទេសក្រីក្រ ​ចាក់វ៉ាក់សាំងបានទាប ប៉ុន្តែកម្ពុជា​ចាក់​វ៉ាក់សំាង​បានខ្ពស់ជាងគេក្នុងពិភពលោក​ និងបានចាក់វ៉ាក់សំាង​ដូស​ជម្រុញ​បានច្រើនផងដែរ, កម្ពុជា​បានគ្រប់គ្រងជំងឺកូវីដ១៩ បានល្អ ​ជាមួយការចាក់វ៉ាក់សំាង,និងកម្ពុជា​គឺ​ជាប្រទេសទី ១ ដែល​បានបើកសេដ្ឋកិច្ច​ចំហរមុនគេបង្អស់ក្នុងពិភពលោក ។

ជុំវិញកំណើនសេដ្ឋកិច្ចនេះ នៅពេលផ្ទុះឡើងនៃការរីករាលដាលជំងឺកូវីដ១៩ មក គឺធ្វើឲ្យកំណើន​សេដ្ឋកិច្ចកម្ពុជា ដែល​ធ្លាក់ចុះក្នុងឆ្នាំ ២០២០ ក្នុងអត្រា -៣,១%, បានកើនមក ​៣% នៅក្នុងឆ្នាំ ២០២១ នឹងនៅក្នុងឆ្នាំ ​២០២២ នេះ យើងរំពឹងថា នឹងកើនដល់ ​៥,៦% ហើយនៅក្នុងឆ្នាំ ២០២៣ អាច​នឹង​កើន​ដល់ ៦,៥% នឹងនៅឆ្នាំ ២០២៤ ​សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងកើនដល់ ​៧% ដូចដើម ដូចពេល​ដែល​មិន​ទាន់​មានវិបត្តិជម្ងឺកូវីដ ១៩ កើតឡើង៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm